adverise with khmeread 1

​ពាក្យ​ចចាមអារ៉ាម​៖ គ្រូ Chelsea ថ្មី​ចង់បាន Lukaku មក​ក្រុម​ចាស់​វិញ​

​    ​អនាគត​គ្រូ​តោ​ខៀវ​លោក Antonio Conte ចង់បាន​កីឡាករ Romelu Lukaku ជា​មនុស្ស​ដំបូង​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ជាមួយ​ក្រុម Chelsea កំពុង​ត្រៀម​លុយ​ចំនួន ៥០ លាន​ផោន​សម្រាប់​រូបគេ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Star ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ០៥ ខែមេសា​នេះ​។​

​    ​ជាការ​ពិត លោក Conte ធ្លាប់​ចាប់អារម្មណ៍​កីឡាករ វ័យ ២២ ឆ្នាំ​រូបនេះ​កាលពី​គាត់​ដឹកនាំ​ក្រុម​សេះបង្កង់ Juventus​។ ប៉ុន្តែ​នៅពេលនោះ គ្រូ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បែរជា​ទិញ​កីឡាករ Alvaro Morata ទៅវិញ ប៉ុន្តែ​លោក​នៅតែ​ពេញចិត្ត Lukaku ដដែល​។​

​    ​ឥឡូវ គាត់​ចង់ឱ្យ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​ឆាប់​រួចរាល់​ដើម្បី​ចៀសវាង​គូប្រជែង​ផ្សេងទៀត​ឆ្មក់​ឱកាស​នៅពេលដែល​គាត់​ជាប់ដៃ​នៅ​យ៉ូ​រ៉ូ​។​

​    ​ស្ថានភាព Chelsea បច្ចុប្បន្ន​ពិតជា​ពិបាក​ដើម្បី​ទាក់ទាញ Lukaku ឱ្យចូល​រួមជាមួយ​ពួកគេ ព្រោះ​កីឡាករ​រូបនេះ​បាន​និយាយថា គាត់​ចង់​លេង​បាល់ទាត់ Champions League នៅ​រដូវ​កាល​ក្រោយ ហើយ​តោ​ខៀវ​ហាក់ដូចជា​នឹង​ខកខាន​ការប្រកួត​នេះ​សម្រាប់​រដូវ​កាល​បន្ទាប់​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា ក្រុម​តោ​ខៀវ Chelsea បាន​លក់​កីឡាករ Lukaku ទៅឱ្យ​ក្រុម Everton កាលពី​ឆ្នាំ ២០១៤ ក្នុងតម្លៃ ២៨ លាន​ផោន​៕

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់