ដូចការសង្ស័យមែន…!! កំពូលស្មាតហ្វូន Galaxy S20 FE ដែលកំពុងល្បីខ្លាំងជុំវិញពិភពលោក…ពេលនេះបានដាក់លក់ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយជាមួយកាដូដ៏អស្ចារ្យទៀត…!!

(ភ្នំពេញ) ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០៖ ចង់បានបែបណា…ម៉ូដណា…តម្លៃណា…ពេលណា… ស្រឡាញ់ និងចង់ប្រើខ្លាំងប៉ុណ្ណា…ក៏ក្រុមហ៊ុន សាមសុង អាចផ្តល់ជូនឱ្យអ្នកគាំទ្រជុំវិញពិភពលោកបានដែរ…! ជាពិសេសគឺអ្នកគាំទ្រទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាយើងតែម្តង…!! និយាយទៅគឺផ្តល់ជូនជម្រើសមិនឱ្យទាស់ចិត្តម៉ង…!!

សុំសួរមួយសិនថា…”អ្នកណាគេខ្លះជាហ្វេនរបស់កំពូលស្មាតហ្វូន Galaxy S20 FE?” ឥឡូវនេះក្តីស្រមៃកំពុងក្លាយជាការពិតហើយដែលក្រុមហ៊ុន សាមសុង នៅពេល

នេះបាននាំយកកំពូលស្មាតហ្វូនក្នុងសករាជថ្មីស៊េរី Samsung Galaxy S20 FE (Truly Fan Edition) មកលក់ផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាជូនដល់អ្នកស្រឡាញ់ និងប្រាថា្នចង់បាន…ចង់ប្រើជាមួយនឹងតម្លៃដ៏អស្ចារ្យ…ពិសេសនឹកស្មានមិនដល់ទាល់តែសោះ…!!

 * រាល់ការជាវ Galaxy S20 FE ចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី 22 ខែតុលា ឆ្នាំ2020 នឹងទទូលបានការថែមជូនដ៏ពិសេសបំផុតដូចជា៖

- ធុងបាស JBL Flip5 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

- ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

សូមបញ្ជាក់ថាកំពូលស្មាតហ្វូន Samsung Galaxy S20 FE (Truly Fan Edition) នេះគឺត្រូវបានបង្កើតឡើងយ៉ាងពិសេស និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោកដោយបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចទៅនឹងអធិរាជស្តេចកំពូលស្មាតហ្វូនស៊េរី flagship ដែរ!

ហ្នឹង…បែបមិនជឿទេមើលទៅ…!! ជឿ…មិនជឿ…បន្តិចទៀតដឹងខ្លួនហើយ…!! ខាងក្រោមនេះគឺជាសមត្ថភាព…កម្លាំងម៉ាស៊ីន…អាវក្រោះការពារទឹក និងធូលី…កាមេរ៉ា…កំពូលថាមពលថ្មធំ…និងតម្លៃដែលសឹងតែមិនគួរឱ្យជឿទាល់តែសោះថាក្រុមហ៊ុន សាមសុង ហ៊ានហក់ដាក់លក់ក្នុងតម្លៃត្រឹមប៉ុណ្ណឹងដើម្បីឱ្យអតិថិជនរបស់ខ្លួនសម្រេចក្តីបំណងក្នុងការទទួលបានបទពិសោធន៍នៃកំពូលស្មាតហ្វូនដ៏អស្ចារ្យសម្រាប់អនាគតម៉ូឌែលនេះ…!

ដូច្នេះបើចង់ដឹងច្បាស់…សូមមកមើលតម្លៃ និងលក្ខណៈពិសេសអស្ចារ្យរបស់ Samsung Galaxy S20 FE (Truly Fan Edition) ជាមួយយើងទាំងអស់គ្នា៖

* Galaxy S20 FE (Fan Edition)

- តម្លៃ៖ $ 646 ជាមួយនឹង 8GB (RAM) / 128 GB (ROM) អាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1TB

- ទំហំអេក្រង់៖ 6.5 អ៊ីញ

- ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-O Display ប្រភេទ Dynamic SUPER AMOLED 2X

- កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 32 MP

- កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 8 MP (Telephoto), 12 MP (Ultra-Wide)

- ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

- ថាមពលថ្ម៖ 4,500 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 15 W និងប្រើខ្សែល្បឿនលឿន 25W)

- ពណ៌ 5 ជម្រើស៖ Cloudy Navy (ខៀវ), Cloudy Lavender (ស្វាយខ្ចី), Cloudy Mint (បៃតងខ្ចី), Cloudy Red (ក្រហម)

ម៉េចដែរប៉ុណ្ណឹង…!! គ្រប់គ្រាន់…និងអាចធ្វើការសម្រចចិត្តតែម្តងបាននៅ? មិនងាយនឹងបានប្រើទេណា…និយាយទៅលោកអ្នកដែលធ្លាប់ប្រើ និងដឹងពីចំណុចកំពូលក៏ដូចជាលក្ខណៈពិសេសនៃស្តេចកំពូលស្មាតហ្វូន ឬអធិរាជស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង គឺប្រាកដជាដឹងច្បាស់ជាងអ្នកណាទាំងអស់…! អ៊ីចឹងនៅចាំអីទៀត…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

adverise with khmeread
PR