Juventus មានប្រៀបជាងក្រុម Man City ក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ David Alaba របស់ក្រុម Bayern Munich

        មានព័ត៌មានអះអាង​ថា ក្លឹបយក្សអ៊ីតាលី Juventus មាន​ការ​រីកចម្រើនជុំវិញ​ការ​ចរចា​ជាមួយ​តំណាងរបស់​កីឡាករ David Alaba ជុំវិញ​លទ្ធភាព​ផ្ទេរ​នៅ​​ ​  រដូវក្តៅ​ឆ្នាំ​ក្រោយ បន្ទាប់ពី​ចប់កិច្ចសន្យា​ជាមួយ​ក្រុម Bayern Munich ។

        ខ្សែការពារវ័យ​២៨​ឆ្នាំ​រូបនេះ​គ្មាន​បំណង​នៅ​ជាមួយ​ក្លឹប Bayern Munich ទេនៅពេល​ចង់​កិច្ច​សន្យា​នៅ​រដូវកាល​នេះ បើទោះបី​ជា​បាន​ចំណាយ​ពេល​ស្ទើរពេញមួយអាជីព​របស់ខ្លួន​នៅក្លឹបនេះ ចាប់តាំងពីចាកចេញពី​ក្លឹប Austria Vienna តាំងពីនៅយុវជន​កាលពីឆ្នាំ​២០០៨​ក៏ដោយ។

        ប៉ុន្តែ​​ Alaba អាចនឹង​ចូល​រួម​ជាមួយ​ក្លឹប Juventus ដោយ​ឥតតម្លៃខ្លួន​ផ្ទេរ​កាល​ពីដំណាច់យុទ្ធនាការនេះ ហើយ​គេជឿថា ក្លឹប Juventus ប្រហែលជា​អាច​សម្រេចបាន​កិច្ច​ព្រមព្រៀងមួយ​ អំឡុង​រដូវកាល​ទិញដូរ​នៅខែមករា​ ដោយ​សារតែទំនាក់ទំនង​ល្អរវាង​ក្លឹបនេះទាំងពីរ។

        ប្រសិនបើ​ក្លឹប Juventus ចុះកិច្ច​ព្រមព្រៀងផ្ទេរ Alaba ដោយ​ឥតតម្លៃខ្លួន​ នោះ​កីឡាករ​រូបនេះ​នឹង​ធ្វើ​តាម​លំអាន​របស់​កីឡាករឆ្នើមៗមួយចំនួនដែល​បានចុះកិច្ច​ព្រមព្រៀងផ្ទេរ​មក​ក្លឹបនេះ​កាលពីប៉ុន្មាន​ឆ្នាំមុន​ បន្ទាប់ពី​ចប់កិច្ច​សន្យា​ចាស់។ Alaba ក៏អាចនឹង​ទទួល​បាន​ឱកាស​លេង​ជាមួយ​កីឡាករ​ឆ្នើម Cristiano Ronaldo ផងដែរ៕

adverise with khmeread