កីឡាករ Matteo Guendouzi តេស្តវិជ្ជមានវីរុសកូវីដ ១៩ បន្ទាប់ពីលេងអន្តរជាតិ

        កីឡាករ​ Matteo Guendouzi តេស្តវិជ្ជមាន​វីរុស​កូរ៉ូណា​ ពេលវិលត្រឡប់មក​កាន់ក្លឹប Hertha Berlin វិញ បន្ទាប់ពី​លេងពីរប្រកួតជាមួយ​ក្រុម​យុវជនបារាំងក្រោម​អាយុ​២១​ឆ្នាំ​។

        ខ្សែបម្រើ​ក្លឹប Arsenal រូបនេះ​កំពុង​លេងខ្ចីជើងនៅក្លឹប Hertha ហើយ​ធ្វើជាប្រធានក្រុម​យុវជននេះ​ផងដែរ អំឡុង​ពេល​យក​ឈ្នះ​ក្រុម Liechtenstein ៥-០ កាលពីថ្ងៃព្រហស្បតិ៍​ និង​យក​ឈ្នះ​ក្រុមស្លូវ៉ាគី​ ១-០​ កាលពីថ្ងៃច័ន្ទ។

        ក្លឹប ​Hertha បាន​ប្រកាស​ថា Matteo តេស្តកាលពីថ្ងៃអង្គារហើយ​ជា​ថ្មីម្តងទៀត​កាលពីថ្ងៃពុធ​ដោយ​លទ្ធផល​បង្ហាញវិជ្ជមាន​។ 

        កីឡាករ​រូបនេះ​នឹងស្ថិតនៅដាច់ដោយឡែក​រយៈ​ពេល​១០​ថ្ងៃ​ ហើយ​នឹងមិនអាចបង្ហាញមុខ​ជាមួយក្រុម Hertha សម្រាប់ការ​ប្រកួត​ជាមួយ​ក្រុម Stuttgart នៅ​ក្របខណ្ឌ Bundesliga នៅ​ថ្ងៃសៅរ៍នេះទេ។

        ក្លឹបនេះបាន​ឲ្យ​ដឹងក្នុងសេចក្តីថ្លៃការណ៍​របស់ខ្លួន​ថា “​Matteo តេស្តវិជ្ជមាន​វីរុស​កូវីដ​១៩ បន្ទាប់ពីវិលត្រឡប់​មកពីការ​ប្រកួត​អន្តរជាតិ។ កីឡាកររូបនេះមិន​ទាន់​បាន​ទាក់ទងជាមួយនឹង​កីឡាការណាម្នាក់នៅ​ក្លឹប Hertha ឬបុគ្គលិកណាម្នាក់នៅឡើយ​ទេ”។

        Matteo បានចាប់ផ្តើម​ឆាកជីវិតជាមួយ​ក្លឹប Arsenal ដោយ​លេងបាន​ល្អ​និង​ក្លាយ​ជា​កីឡាករ​ដែល​ចាប់ផ្តើម​បង្ហាញមុខ​ជា​ប្រចាំ​ ប៉ុន្តែ​មាន​ការ​វិវឌ្ឍយឺតយ៉ាវ បន្ទាប់ពី​ការ​ចាប់ផ្តើម​រដូវកាល​ចាស់ឡើងវិញ”៕

adverise with khmeread