adverise with khmeread 1

​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Man Utd បដិសេធ​និយាយ​អំពី​លោក Mourinho

    ​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Anthony Martial និយាយថា ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​លោក Jose Mourinho ចូលមក​ជំនួស​កន្លែង​លោក Louis van Gaal នៅ​រដូវ​កាល​ក្រោយ មិន​ប៉ះពាល់​ទម្រង់​លេង​របស់គាត់​ឡើយ​។​

​    ​កីឡាករ​វ័យ ២០ ឆ្នាំ​រូបនេះ​បាន​ប្រាប់​វេ​ប​សាយ France Football ថា "​លោក Mourinho? ដរាបណា​គ្រូ​បច្ចុប្បន្ន​នៅតែ​នៅទីនេះ ខ្ញុំ​មិន​គិតពី​រឿង​នោះឡើយ​។ ប្រសិនបើ​លោក Mourinho ត្រូវតែ​មក​មែន គាត់​នឹង​មកដល់​! ប៉ុន្តែ​ឥឡូវនេះ គ្រូបង្វឹក​នៅតែ​នៅទីនេះ​នៅឡើយ​"​។​

​    ​គាត់​បាន​បន្តថា "​រាល់​គ្រូបង្វឹក​ទាំងអស់​សុទ្ធតែ​មាន​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​។ លោក Van Gaal បានផ្តល់​ទំនុកចិត្ត​ជាច្រើន​ដល់​ខ្ញុំ​ហើយ​ខ្ញុំ​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​សង​គាត់​រៀងរាល់ថ្ងៃ​"​។​

​    ​កីឡាករ Martial បា​នរក​គ្រាប់​បាល់​ចំនួន ១៣ គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៤០ លើក​ឱ្យ​ក្រុម​បិសាច​ក្រហម​ក្នុង​រដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់