ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាម ត្រូវលុបចោលដោយសារកូវីដ១៩

ការប្រណាំងរថយន្ត Formula One ជាលើកដំបូងរបស់ប្រទេសវៀតណាម ត្រូវបានលុបចោលជាផ្លូវការដោយសារតែជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមសម្តីអ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃសុក្រទី១៦តុលា។

ការប្រណាំងរថយន្ត Grand Prix ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅខែមេសាតាមដងផ្លូវក្រុងហាណូយដែលជាការប្រណាំងលើកទី៣ នៃរដូវកាលនេះ ប៉ុន្តែប្រភពខាងក្នុងបានប្រាប់ទៅ Reuters កាលពីខែមីនាថាវាកំពុងស្ថិតក្រោមការគំរាមកំហែង។

ទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាមបានបង្ហាញថា ប្រទេសនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១.១១០នាក់ ដោយមានអ្នកស្លាប់ចំនួន ៣៥នាក់៕ ប្រភព ៖ tuoitrenews.vn

 

adverise with khmeread