សុនខស្មោះត្រង់តោងពីក្រោយឡានសង្គ្រោះបន្ទាន់តាមម្ចាស់វាទៅកាន់មន្ទីរពេទ្យ

សុនខដ៏ស្មោះត្រង់មួយក្បាលបានលោតតោងពីក្រោយរថយន្តសង្គ្រោះបន្ទាន់ដើម្បីតាមម្ចាស់របស់វាទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានឈឺដួល ខណៈកំពុងបណ្ដើរសុនខរបស់គាត់ក្នុងប្រទេសប្រេស៊ីល។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៦តុលា។

សុនខដ៏គួរឱ្យស្រឡាញ់នោះបានរត់តោងគូទរថយន្តក្រោយ ហើយគ្រូពេទ្យក៏នាំសុនខមួយក្បាលនោះទៅតាមដែរ។

មុនពេលចេញដំណើរ គ្រូពេទ្យបើកទ្វាររថយន្តនោះដើម្បីឱ្យសុនខនោះទៅតាមជាមួយដែរ។

ហើយគ្រាដ៏កក់ក្ដៅមួយនេះត្រូវបានថតជាប់ដោយលោក Anderson Bahi ដែលបានឃើញឧបទ្ទវហេតុនេះតាមផ្លូវក្នុងប្រទេសប្រេស៊ីល៕

 

adverise with khmeread