អ្នកលេងបណ្តាញសង្គមចិនចម្អកឱ្យ iPhone 12 តែចិនរាប់លាននាក់បានកុម្ម៉ង់ទិញវារួចជាស្រេច

បណ្ដាញសង្គមចិនបានប្រតិកម្មចម្អកឱ្យ iPhone 12 ចេញថ្មីរបស់ Apple ប៉ុន្ដែមិនអាចបញ្ឈប់ខ្លួនឯងទៅទិញស្មាតហ្វូនអាមេរិកនេះបានទេ ដោយមានអ្នកកុម្មង់ទិញរហូតដល់ទៅជាង២,៣លាននាក់នៃអតិថិជន។

គិតត្រឹមម៉ោង១០យប់ថ្ងៃសុក្រប្រជាជនចិនប្រមាណ ១,៥លាននាក់បានកាន់ទូរស័ព្ទដៃ iPhone 12 ក្នុងដៃរួចទៅហើយ នេះបើយោងតាមវេបសាយ JD.com របស់ចិន។ ក្នុងនោះអ្នកកុម្មង់ iPhone 12 មានចំនួន ៧៣៧.០០០ និង iPhone 12 Pro មានចំនួន ៣៩០.០០០។

iPhone ចេញថ្មីគឺរួមមាន iPhone 12, iPhone 12 Pro, iPhone 12 Pro Max និង iPhone 12 mini ដែលត្រូវបានក្រុមហ៊ុន Apple ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទូរស័ព្ទដៃស្មាតហ្វូនក៏មានភ្ជាប់នូវបច្ចេកវិទ្យា 5G មកជាមួយដែរ។

ថ្វីបើអ្នកលេងបណ្ដាញសង្គមចិនជាច្រើនបានសើចចម្អកនឹងរូបរាងថ្មីរបស់ទូរស័ព្ទទាំងនេះ វាក៏មានការភ្ញាក់ផ្អើលដែរ ដែលអ្នកទិញសុទ្ធតែជនជាតិចិន៕ ប្រភព ៖ South China Morning Post

adverise with khmeread

អ្នកនឹងចូលចិត្ត