កូនបាររាងដូចផែនដីរបស់ហ៊ីត្លែរដាក់លក់ឡៃឡង់ក្នុងតម្លៃ២៥ម៉ឺនដុល្លារ

បារភេសជ្ជៈនៅលើនាវានិងកៅអីវែង៥ឈុតពីនាវាឯកជនរបស់អាដូហ្វ ហ៊ីត្លែរ គឺត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ២៥០.០០០ដុល្លារ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី១៦តុលា។

កៅអីនិងបារដែលយកមគំរូតាមផែនដីមួយនេះ គឺត្រូវបានរក្សាទុកពីនាវាប្រវែង១១៥ម៉ែត្ររបស់មេដឹកនាំបក្សណាស៊ីរូបនេះ ជានាវាឈ្មោះ Grille ពេលដែលវាត្រូវបានគេបោះបង់ចោល។

បារមួយនេះគឺធ្លាប់ត្រូវបានប្រើសម្រាប់ការសម្រាកលំហែកម្សាន្តសម្រាប់ភ្ញៀវ និងឥស្សរជនពិភពលោកល្បីៗរួមមានលោក Benito Mussolini, Hermann Goering, Joseph Goebbels និង Rudolph Hess ថែមទាំងហ៊ីត្លែផ្ទាល់ ដែលបានប្រកាសជាសាធារណៈថាខ្លួនជាអ្នកតមស្រាក្តី។

បារនិងកៅអីទាំងនេះត្រូវបានរក្សាទុកនៅក្នុងផ្ទះមួយកន្លែងក្នុងតំបន់ជនបទស្ថិតក្នុងរដ្ឋម៉ារីលែន សហរដ្ឋអាមេរិកអស់រយៈពេល ៧០ឆ្នាំ។

ពួកវាត្រូវបានរក្សាទុកដោយកូនប្រុសរបស់អ្នកទិញវាជាលើកដំបូងមួយរូប ដែលបានដំឡើងបារមួយនេះនៅក្នុងបន្ទប់ក្រោមដីនៃផ្ទះរបស់គាត់ ដែលទីបំផុតបានសម្រេចចិត្តដាក់វាដេញថ្លៃ៕
 

adverise with khmeread