Crystal Palace សម្រេចកិច្ចព្រមព្រៀងផ្ទេរអ្នកចាំទី Jack Butland របស់ក្លឹប Stock City

        ក្លឹប Crystal Palace បាន​បញ្ជាក់ថា ខ្លួនបាម​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Jack Butland ពី​ក្លឹប Stoke City ដោយមានកិច្ច​សន្យា​លេងរយ:ពេល​៣​ឆ្នាំ​។

        ក្រុម Palace បាន​ប្រកាស​ពីកិច្ច​ព្រមព្រៀង​លេង​បួន​ឆ្នាំ​កន្លះ​ បន្ទាប់ពី​រដូវកាល​ទិញដូរ និង​បាន​ពន្យា​ពេលកិច្ចសន្យា​​បន្ថែមទៀត។ ​គេមើលឃើញថា អ្នក​ចាំទីសញ្ជាតិអង់គ្លេស​រូបនេះ​នឹងជួប​ជាមួយ​អតីត​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​អ់គ្លេស​ Roy Hodgson ឡើងវិញនៅពហុកីឡាដ្ឋាន Selhurst Park។

        បន្ទាប់ពី​ទទួល​ស្គាល់កិច្ច​ព្រមព្រៀងផ្ទេរនេះលោក Roy បាន​និយាយថា “​ខ្ញុំសប្បាយចិត្ត​ដែល​ក្លឹបអាចផ្ទេរ Jack មកចូលរួម។ គាត់គឺជា​កីឡាករ​ដែល​ខ្ញុំ​ធ្លាប់ធ្វើការ​ងារ​ជាមួយ​បួន​ឆ្នាំ​នៅ​អង់គ្លេស៕

adverise with khmeread