adverise with khmeread 1

Atletico ប្រហែលជា​ចាញ់​កាលពី​យប់មិញ ប៉ុន្តែ​ក្រុម​ដែល​ឈឺចាប់​ជាងគេ​គឺ Liverpool ឯណោះ​ទៅវិញ​ទេ​

​    ​កីឡាករ Luis Suarez បា​នរក​គ្រាប់​បាល់​ពីរ​គ្រាប់​ម្នាក់​ឯងកាលពី​យប់មិញ​ឱ្យ​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុងការ​ប្រកួត Champions League វគ្គ ១/៤ ជើង​ទី ១ ជាមួយ​ក្រុម Atletico Madrid ប៉ុន្តែ​អ្វីដែល​គួរកត់សម្គាល់​នោះ​គឺ កីឡាករ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​បង្ហាញ​ពីអ្វី​ដែល Liverpool ត្រូវការ​ក្នុង​រដូវ​កាល​នេះ​។​

​    ​បើទោះជា​ពួកគេ​ទិញ​កីឡាករ Roberto Firmino ដើម្បី​ជួយ​ក្រុម​ក្នុង​រដូវ​កាល​នេះ​ក្តី ក្រុម​ហង្ស​ក្រហម​នៅតែ​មិនទាន់​រក​អ្នក​ជំនួស Suarez បាន​នៅឡើយ​បន្ទាប់ពី​គាត់​ចាក​ចេញទៅ​ទឹកដី Nou Camp ក្នុង​ឆ្នាំ ២០១៤​។​

​    ​បន្ទាប់ពី​ជៀសផុត​ពី​ការពិន័យ​កាត​ក្រហម​ដោយ​ការ​ទាត់​កីឡាករ Juanfran របស់ Atletico កាលពី​យប់មិញ​នេះ Suarez បាន​បំប៉ោង​សំណាញ់​គូប្រកួត​ដល់​ទៅ​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ​ក្រុម​របស់លោក Luis Enrique ដើម្បី​យកឈ្នះ Atletico ក្នុង​លទ្ធផល ២-១​។​

​    ​គ្រាប់​បាល់​ដ៏​ល្អ​ទាំងពីរ​នោះបាន​ជួយ Suarez រក​គ្រាប់​បាល់​ទី ៤៧ របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ​។ នេះ​មានន័យថា ខ្សែប្រយុទ្ធ​ដ៏​សាហាវ​រូបនេះ​បាន​បំបាក់​ក្រុម​របស់លោក Jurgen Klopp ទាំងមូល ដែល​ពួកគេ​រកបាន​តែ ៤៦ គ្រាប់​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​។​

​    ​ពិតណាស់ កីឡាករ​ដូចជា Christian Benteke, Daniel Sturridge និង Divock Origi គួរតែ​រៀនសូត្រ​តាម Suarez ដើម្បី​ជួយ Liverpool ខ្លាំង​ម្តងទៀត​៕

 
Barcelona vs Atletico Madrid Extended Highlights

Barcelona vs Atletico Madrid Extended Highlights (English Commentary)Super Highlights Pinnacle Highlights

Posted by Super Highlights on Tuesday, April 5, 2016

 

 

adverise with khmeread

មតិយោបល់