លោក Ole Gunnar Solakjaer ទទួលរ៉ាប់រងសម្ពាធនៅក្លឹប Man Utd ម្នាក់ឯង

        អ្នកចាត់ការក្លឹប Man Utd លោក Ole Gunnar Solskjaer បានសារភាពថា សម្ពាធទាំងអស់​គួរតែធ្លាក់មក​លើ​រូបលោក​ ខណៈ​លោកត្រៀម​ដឹកនាំ​ការ​ប្រកួត​មួយ​ទៀត​ដែល​នឹង​សម្រេចពីវាសនា​របស់​លោកនៅ​ក្លឹប Man Utd ។

        ក្លឹបបិសាចក្រហម​លេងបាន​៧​ប្រកួត​ក្នុង​រយៈពេល​២១​ថ្ងៃ​ ប៉ុន្តែជួប​រឿង​ខកចិត្ត​នៅរដូវកាល​នេះ ស្របពេល​ពួកគេ​ចាញ់​ពីរ​ប្រកួត​នៅក្នុង​បីប្រកួត​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ EPL​ ដែល​ធ្វើ​ឲ្យក្រុមនេះធ្លាក់មក​លេខរៀងទី​១៦​វិញ។

        ការ​ចាញ់​ក្រុម​ Spurs ៦-១ ក្នុងទឹកដី​គឺជា​បរាជ័យដ៏ធំបំផុត​របស់ពួកគេ​ក្នុង​រយៈ​ពេល​៩​ឆ្នាំ ខណៈ​ពេល​មាន​ការ​ជជែកគ្នា​ថា ​កីឡាករបាត់បង់ជំនឿចិត្ត​លើលោក Solskjaer និង​ការធ្លាក់ទម្រង់លេង​របស់កីឡាករ Harry Maguire ក៏បន្ថែមវិបត្តិសម្រាប់ក្រុម Man Utd ទៀតផងដែរ។

        លោក Solskjaer បាន​និយាយថា “​ការស្តីបន្ទោស​គួរ​ធ្លាក់មកលើខ្ញុំ។ យើង​លេង​៩​ប្រកួត​និង​ឈ្នះ​បាន​១​ប្រកួត​ទាំងលំបាក៕

adverise with khmeread