ទឹកជំនន់ហូរច្រោះផ្លូវប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះនៅស្រុកសំឡូត​

បាត់ដំបង ៖ យោងតាមផេកលោកហេង រតនា (HENG Ratana) ប្រធានអង្គភាពកម្ចាត់មីនស៊ីម៉ាក់ ដែលសរសេរជាភាសាខ្មែរ និងអង់គ្លេសបានបង្ហោះសកម្មភាពមន្ត្រីស៊ីម៉ាក់ដោះមីននិងគ្រាប់មិនទាន់ផ្ទុះដែលទឹកជំនន់ហូរច្រោះ ស្ថិតនៅ ឃុំកំពង់ល្ពៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។

លោកហេង រតនា បានសរសេរថា «មិនមែនហូរតា​មទឹក​ទេ​ តែក្រោយទឹកហូរច្រោះអស់ដី​ ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះហ្នឹងនៅតាមផ្លូវ នៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២០​នេះ​ នៅទិសឃុំកំពង់ល្ពៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។ ក្រុមជំនាញស៊ីម៉ាក់បានបោសសំអាតគ្រាប់មីនទាំងអស់ដោយសុវត្ថិភាព»។

លោកក៏សូមបន្តអំពាវនាវចំពោះបងប្អូនរស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន​ សូមមេត្តាប្រុងប្រយ័ត្ន​!  និងករណីមានឃើញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ​ សូមរាយការណ៍ជូនប៉ូលិសមូលដ្ឋាន​ ឬកម្លាំងស៊ីម៉ាក់ជាបន្ទាន់​ ដើម្បីមានវិធានការដោះស្រាយបញ្ហាជូន។


 

adverise with khmeread