ចិនបញ្ចេញវីដេអូកងទ័ពអាកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្រោយប្រធានាធិបតីស៊ីប្រាប់កងទ័ពឱ្យត្រៀមខ្លួនសម្រាប់សង្គ្រាម

ប្រទេសចិនបានបញ្ចេញនូវវីដេអូថ្មីនៃកងទ័ពអាកាសរបស់ខ្លួនធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើង គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីស៊ីជីនពីងបានជំរុញឱ្យកងទ័ពរបស់ខ្លួនផ្តោតការយកចិត្តទុកដាក់ទៅលើការត្រៀមខ្លួនសម្រាប់សង្គ្រាម។

នៅក្នុងវីដេអូដ៏អស្ចារ្យចែករំលែកកាលពីថ្ងៃសុក្រទី១៧តុលាដោយទូរទស្សន៍រដ្ឋ CCTV យន្ដហោះចម្បាំងចិនមួយក្រុមត្រូវគេមើលឃើញកំពុងហោះសំកាំងលើជ្រលងភ្នំនិងសមុទ្រ ខណៈដែលអ្នកបើកយន្តហោះបាញ់គ្រាប់កាំភ្លើងទៅលើគោលដៅក្នុងពេលធ្វើសមយុទ្ធ។

វីដេអូនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំប្រទេសបានប្រាប់ទាហានជើងទឹកររបស់គាត់ឱ្យផ្តោតការយកចិត្តទុកដាក់លើការត្រៀមខ្លួនសម្រាប់សង្គ្រាម ខណៈដែលពួកគេប្រុងជើងការខ្ពស់ក្នុងដំណើរទស្សនកិច្ចរបស់លោកស៊ីទៅកាន់មូលដ្ឋានយោធានៅក្វាងទុងភាគខាងត្បូងប្រទេសចិននៅសប្តាហ៍នេះ។

ប្រទេសកុម្មុយនីស្តនេះបាននិងកំពុងធ្វើលំហាត់សមយុទ្ធយោធារបស់ខ្លួននិងបង្កើនសមយុទ្ធយោធាចំពេលមានភាពតានតឹងកើនឡើងរវាងចិននិងតៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកជាខេត្តរបស់ខ្លួន។

កាលពីថ្ងៃសុក្រ CCTV បានចេញវីដេអូថ្មី ដែលបង្ហាញពីសមយុទ្ធបាញ់គ្រាប់ពិតធ្វើឡើងដោយកងទ័ពអាកាសពីទីបញ្ជាការដ្ឋានភូមិភាគខាងត្បូង ដែលមានភារកិច្ចការពារផលប្រយោជន៍ជាតិរបស់ចិននៅលើសមុទ្រចិនខាងត្បូងដែលមានជម្លោះ៕ 

 

adverise with khmeread