បុរសឥណ្ឌាម្នាក់ត្រូវគេដាក់នៅទូក្លាសសេសពព្រោះច្រឡំស្មានតែស្លាប់ ត្រូវបានសង្គ្រោះវិញ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយនៅតែចៀសមិនផុតពីស្លាប់

បុរសជនជាតិឥណ្ឌាអាយុ ៧៤ឆ្នាំម្នាក់ ដែលគេច្រឡំប្រកាសថាស្លាប់ ហើយដាក់ក្នុងម៉ាស៊ីនក្លាសេសាកសពក្នុងរដ្ឋតាមិលណាឌូ បានស្លាប់ ពោលប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានជួយសង្គ្រោះ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃសៅរ៍ទី១៧តុលា។

លោក Balasubramanyam ត្រូវបានប្រកាសថាស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គេមិនច្បាស់នោះទេថាគាត់មានបញ្ហាជំងឺអ្វី។

គាត់ត្រូវបានគេដាក់ក្នុងម៉ាស៊ីនក្លាសេសាកសព រហូតដល់ថ្ងៃបន្ទាប់នៅពេលដែលអ្នករៀបចំបុណ្យសពដែលមកប្រមូលសពរបស់គាត់សម្រាប់ពិធីបុណ្យ បានឃើញគាត់ញ័រញាក់ហើយដឹងថាគាត់នៅរស់។

បន្ទាប់មកគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត ប៉ុន្តែចុងក្រោយគាត់បានបាត់បង់ជីវិតនៅថ្ងៃសុក្រទី១៦តុលា។

ប្រធានមន្ទីរពេទ្យរដ្ឋនៅភាគខាងត្បូងនៃទីក្រុង Salemលោកវេជ្ជបណ្ឌិត Balajinathan បាននិយាយថា អ្នកជំងឺរូបនេះ ត្រូវបានគេទទួលស្គាល់ថាបានស្ថិតនៅក្នុងស្ថានភាពងងុយគេង បន្ទាប់ពីការជួយសង្គ្រោះរបស់គាត់ ហើយបានស្លាប់ដោយសារបញ្ហាទាក់ទងនឹងសួត។

គាត់បានប្រាប់ BBC Tamil ថា គេមិនច្បាស់ទេថាតើលោក Balasubramanyam បានចំណាយពេលប៉ុន្មានម៉ោងនៅក្នុងម៉ាស៊ីនក្លាសេសាកសព។

បន្ទាប់ពីគាត់ត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់នៅមន្ទីរពេទ្យឯកជនមួយកាលពីថ្ងៃចន្ទ ក្រុមគ្រួសាររបស់គាត់បានយកសពរបស់គាត់ទៅផ្ទះ ហើយបានទូរស័ព្ទទៅអ្នករៀបចំបុណ្យសពក្នុងតំបន់ឱ្យបញ្ជូនម៉ាស៊ីនក្លាសេសពសម្រាប់ដាក់គាត់។ បន្ទាប់មកពួកគេបានជូនដំណឹងដល់សាច់ញាតិថា ពួកគេនឹងធ្វើពិធីបុណ្យសពនៅថ្ងៃអង្គារ។

ក្រុមហ៊ុនបុណ្យសពបាននិយាយថា ពួកគេត្រូវបានប្រាប់ដោយបងប្រុសរបស់លោក Balasubramanyam ថាគាត់មាន "លិខិតចុះហត្ថលេខារបស់វេជ្ជបណ្ឌិតទាក់ទងនឹងការស្លាប់របស់គាត់"។

លោក Senthil Kumar មេប៉ូលិសទីក្រុង Salem បាននិយាយថា ក្រុមគ្រួសារមិនអាចធ្វើលិខិតបញ្ជាក់វេជ្ជសាស្រ្តសម្រាប់ការស្លាប់របស់លោក Balasubramanyam បានទេ។ ពួកគេបានកសាងសំណុំរឿងប្រឆាំងនឹងក្រុមគ្រួសារមួយនេះពីបទ "ធ្វើសកម្មភាពដោយធ្វេសប្រហែស ឬធ្វេសប្រហែសដើម្បីបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស"។

លោកអធិការរូបនេះបានបន្តថា ក្រុមគ្រួសារមួយនេះបានអះអាងថា គាត់ក៏មានបញ្ហាប្រព័ន្ធសរសៃប្រសាទផងដែរ។

លោក Balasubramanyam រស់នៅជាមួយភរិយាកូនស្រីពីរនាក់ និងបងប្រុសរបស់គាត់។

គេមិនច្បាស់ទេថាតើគាត់បានរួចផុតជីវិតពីសីតុណ្ហភាពត្រជាក់នៅខាងក្នុងប្រអប់យ៉ាងដូចម្តេច ឬថាតើមន្ទីរពេទ្យឯកជនកន្លែងដែលគាត់ត្រូវបានគេប្រកាសថាស្លាប់ពីដំបូង ក៏ត្រូវបានគេស៊ើបអង្កេងយ៉ាងណានោះទេ។

BBC បានព្យាយាមទាក់ទងមន្ទីរពេទ្យឯកជនកើតហេតុ និងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែមិនបានធ្វើការអត្ថាធិប្បាយ ហើយក៏មិនមានពាក្យសម្តីណាមួយពីវេជ្ជបណ្ឌិតដែលបានប្រកាសថាអ្នកជំងឺរូបនេះបានស្លាប់ពីដំបូងនោះដែរ៕

adverise with khmeread