ផ្ទះមួយខ្នងនៅខណ្ឌដង្កោឆេះខ្ទេចទាំងព្រលឹមដោយសារដុតទៀន

ភ្នំពេញ ៖ ផ្ទះមួយខ្នងនៅខណ្ឌដង្កោឆេះខ្ទេចទាំងព្រលឹមដោយសារដុតទៀនដោយសារគ្មានចរន្តអគ្គិសនី និងជាតំបន់លិចទឹកជំនន់ កាលពីវេលាម៉ោង ៥ និង៤០នាទីព្រឹក ថៃ្ងអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៤ ភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា លំនៅដ្ឋានខាងលើជាប្រភេទសំណង់ ថ្មក្រោម លើឈើ ទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ បានឆាបឆេះទាំងស្រុងដោយមានម្ចាស់ឈ្មោះ ព្រឹល ស៊ីដេត ហៅណុប ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំប៉័ងសាច់រុញរទេះ និងខូចខាតសម្ភារ ម៉ូតូ១គ្រឿងទឹកប្រាក់មួយលានរៀល និង២០០ដុល្លារ។

សមត្ថកិច្ចបន្តថា មូលហេតុដែលផ្ដើមឱ្យមានការឆាបឆេះដោយសារដុតទៀនបង្កជាអគ្គិភ័យ ដោយសារតំបន់នោះដាច់ចរន្តអគ្គិសនី ព្រោះមានទឹកជំនន់។ អគ្គិភ័យនេះពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ សមត្ថកិច្ចបានអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿង និងពន្លត់ចប់នៅម៉ោង៧ព្រឹកថ្ងៃដដែល៕ 


 

adverise with khmeread