1

​តឹង​គ្រាន់បើ​! Arturo Vidal ជួយ Bayern Munich បំបាក់ Benfica បន្ទាប់ពី​ការប្រកួត​ដ៏​តឹង​

​    ​ខ្សែបម្រើ Arturo Vidal បា​នរក​គ្រាប់​ជ័យជម្នះ​ឱ្យ​ក្រុម Bayern Munich ដើម្បី​បន្ត​ក្តីសង្ឃឹម​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ Champions League​។​

​    ​បើទោះជា​លោក Pep Guardiola នឹងចូលរួម​ជាមួយ Man City នៅ​រដូវ​កាល​ក្រោយ​ក៏ដោយ ប៉ុន្តែ​គាត់​នៅតែ​ផ្តល់​សមត្ថភាព ១០០% ដើម្បី​ជួយ​ក្រុម​បច្ចុប្បន្ន​របស់លោក​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​    ​បន្ទាប់ពី​ចាប់ផ្តើម​ការប្រកួត​បាន​ពីរ​នាទី កីឡាករ Vidal បានតែ​ត​បញ្ចូល​ទី​យ៉ាង​ងាយស្រួល​បន្ទាប់ពី​ការបញ្ជូន​ដោយ​កីឡាករ Juan Bernat ពី​ស្លាប​ឆ្វេង ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែមួយ​គ្រាប់​គត់​។​

​    ​ក្រោយ​ការប្រកួត​បញ្ចប់ លោក Guardiola បាន​ពណ៌នា​ខ្សែការពារ​ទាំង​បួន​របស់ Benfica ថា "​ប្រហែលជា​ខ្សែការពារ​ដ៏​ល្អ​ទាំង​បួន​" ក្នុង​តំបន់​អឺរ៉ុប បន្ទាប់ពី​ពួកគេ​ភ្លាត់​តែ ១៩ គ្រាប់​ប៉ុណ្ណោះ​ក្នុង​លី​ក​ព័រ​ទុយ​ហ្គា​ល​ក្នុង​រដូវ​កាល​នេះ​៕

 
Bayern Munich vs Benfica Extended Highlights

Bayern Munich vs Benfica Extended Highlights (English Commentary)Super Highlights Pinnacle Highlights

Posted by Super Highlights on Tuesday, April 5, 2016

 

មតិយោបល់