បុរសម្នាក់កំពុងជិះកង់សុខៗត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកប៉ើងជាង១០ម៉ែត្រខ្ទាតទៅលើផ្លូវរថភ្លើងស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ខណៈកំពុងជិះកង់សុខៗត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកប៉ើងជាង១០ម៉ែត្រខ្ទាតទៅលើផ្លូវរថភ្លើង កាលពីវេលាម៉ោង១១យប់ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវរថភ្លើង ខាងលិចប៉ុស្តិ៍រដ្ឋបាលកាកាបទី២ ប្រមាណ១០០ម៉ែត្រតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ឡម​ ឡុង​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅភូមិវិមានទ្រុង​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ ជិះកង់ពណ៌ខៀវ មានកាបូបស្ពាយមួយ និងមានអាយកូមមួយគ្រឿងទៀត។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះខាងលើជិះកង់តាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិច ខណៈកំពុងតែជិះសុខៗក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកពីខាងក្រោយបើកយ៉ាងលឿនមកបុកពេញទំហឹងប៉ើងជាង១០ម៉ែត្រខ្ទាតទៅលើផ្លូវរទេះភ្លើងស្លាប់មួយរំពេចហើយរថយន្តក៏បានបន្ថែមល្បឿនបើករត់បាត់តែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកវាស់វែង យកកង់ទៅរក្សាទុកហើយបានប្រគល់សាកសពជូនសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread