ឃុំខ្លួនអតីតចៅអធិការវត្តនៅស្រុកព្រៃនប់ ពាក់ព័ន្ធបទល្មើសរក្សាទុកនិងកាន់កាប់រូបភាពអាសអាភាសកុមារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកសំ ប៊ុនពៅ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន អតីតចៅអធិការវត្តនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើសរក្សាទុក និងកាន់កាប់រូបភាពអាសអាភាស កុមារក្រោមអាយុ១៨ឆ្នាំ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ នន់ និមល អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កិច្ចប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយកម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការប៉ូលិសជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សហការជាមួយស្នងការដ្ឋានប៉ូលិសខេត្តព្រះសីហនុ រួមជាមួយមន្ទីរធម្មការនិងសាសនាខេត្ត៕


 

adverise with khmeread