រពឹសដៃជាប់ខ្នោះ,ប៉ូលិសដាក់ខ្នោះក្មេងស្ទាវ​ម្នាក់បានយកដាវកាប់​បំផ្លាញសាជីសម្រាប់ដាក់​បំភ្លឺ​ផ្លូវ

កំពង់ឆ្នាំង ៖ ក្មេងស្ទាវ​ម្នាក់បានយកដាវកាប់​បំផ្លាញ សាជីធ្វើពីជ័រសម្រាប់ដាក់​បំភ្លឺ​ផ្លូវអស់ចំនួន១៥ នៅក្នុង​បរិវេណ​ការដ្ឋានរបស់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​វាង ក្រុង​-ខេត្តកំពង់ឆ្នាំង កាលពីរសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ កាំ​ង កាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​កណ្ដុរ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដកហូតដាវមួយ។

សមត្ថកិច្ចបន្តថា នៅវេលា​ម៉ោង៥ល្ងាច ថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០២០ នៅ​កំណាត់​ផ្លូវជាតិ​លេខ ៥ វាង​ក្រុងដែល​កំពុង​ស្ថាបនាដោយ​ក្រុមហ៊ុន​ជប៉ុន នៅ​ចំណុច​ភូមិ​ ឃុំ ស្រុកខាងលើស្រាប់តែជនសង្ស័យ​ម្នាក់នេះបាន​យក​ផ្លែដាវ ដើរ​កាប់​បំផ្លាញសាជីដាក់​បំភ្លឺ​ផ្លូវ នៅក្នុង​ការដ្ឋាន​ស្ថាបនាចោល​អស់​ចំនួន ១៥ សាជី ដោយ​មិនដឹង​ពី​មូលហេតុ។

បច្ចុប្បន្នជនសង្ស័យរួម​ជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនកសាង​សំណុំរឿងបញ្ជូន​បន្តទៅ អធិការដ្ឋាន​ប៉ូលិសស្រុក​រលាប្អៀរ ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី​៕


 

adverise with khmeread