ទាហានវៀតណាមជាង២០នាក់កប់បាត់ក្នុងភក់ បន្ទាប់ពីរអិលបាក់ដីសង្កត់លើបន្ទាយទាហាន

សាកសពទាហាន ៥នាក់ក្នុងចំណោម ២២ នាក់ ដែលកប់ក្នុងភក់ល្បាប់បន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារបន្ទាយយោធាមួយនៅភាគកណ្តាលប្រទេសវៀតណាមកាលពីព្រឹកថ្ងៃអាទិត្យ ត្រូវបានគេរកឃើញនៅរសៀលថ្ងៃដដែល។

គណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានបញ្ជាក់ថា សាកសពទាំង ៥នាក់ត្រូវបានយកចេញពីភក់ ខណៈទាហាន១៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ជនរងគ្រោះទាំងនេះជាសមាជិកនៃគណៈប្រតិភូការពារជាតិនិងសេដ្ឋកិច្ចលេខ៣៣៧ ស្ថិតក្រោមយោធភូមិភាគទី៤។

ការរអិលបាក់ដីនេះបានកើតឡើងនៅម៉ោងប្រហែល ១រំលងអធ្រាត្រនៅថ្ងៃអាទិត្យ និងបានវាយប្រហារទៅលើទីតាំងរបស់គណៈប្រតិភូក្នុងឃុំ Huong Phung ស្រុក Huong Hoa។

ការស្វែងរកនិងជួយសង្គ្រោះជារឿងដ៏ស្មុគ្រស្មាញ និងលំបាកបំផុត ដោយសារស្ថានភាពផ្លូវចូលទៅដល់កន្លែងគ្រោះថ្នាក់ជាតំបន់ជើងភ្នំ ហើយងាយនឹងបាក់ដី។

កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះនៅតែបន្ត៕ ប្រភព ៖ tuoitrenews.vn

adverise with khmeread