adverise with khmeread 2131231

កម្មករសំណង់ម្នាក់ត្រូវឃាតករវាយសម្លាប់យកសព បោះចោលគុម្ពត្រែងគុម្ពត្រែងស្ពានហង្ស

     ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានឃាតករវាយសម្លាប់ រួចយកសពទៅបោះចោលនៅជាប់គំនរថ្មសង្កត់គ្រឹះរបស់ការដ្ឋានសំណង់ក្នុងព្រៃត្រែងក្បែរស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយត្រូវបាន គេប្រទះឃើញកាលពីវេលាប្រមាណជាម៉ោង១៦និង១០នាទី យប់ថ្ងៃទី១៦ធ្នូ ឆ្នាំ ២០១៥បន្ទាប់ពីសាកសពហើមស្អុយធំក្លិន ។
    ប៉ូលិសបានឲ្យដឹង សពដែលត្រូវឃាតករវាយសម្លាប់ឈ្មោះសេង ចន្ធីអាយុ ៥០ឆ្នាំ មុខរបរកម្មករសំណង់ប្រចាំនៅកោះពេជ្រមានស្រុកកំណើតភូមិព្រែកពោធិ៍ឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុនពេលកើតហេតុស្នាក់នៅក្នុងការដ្ឋានសំណង់នៅកោះពេជ្រ ។
     ប៉ូលិសបន្តថា កាលពីព្រលប់ថ្ងៃទី១៦ធ្នូមានសន្តិសុខបានដើរឆ្លងកាត់គុម្ភត្រែក្បែងស្ពានហង្សដើម្បីយកកុងប្លាកេ ក៏បានប្រទះឃើញ សពបុរសម្នាក់ដេកស្លាប់នៅជាប់គំនរថ្មសង្កត់គ្រឹះរបស់ការដ្ឋានសំណង់ ក្នុងព្រៃត្រែងដោយមានគ្របកុងផ្លាកគេពីលើ ហើយសពមានសភាពហើយស្អុយធំក្លិនទៅហើយ ។បន្ទាប់មកក៏បានរាយការទៅសមត្កកិច្ចចុះមកពិនិត្យនិងកោសល្យវិច័យរកមូលហេតុ។
    បន្ទាប់ពីធ្វើការពិនិត្យសមត្ថកិច្ចបញ្ជាក់ថាករណីនេះ ជនរងគ្រោះត្រូវឃាតកររឹកនឹងខ្សែសម្លាប់ ហើយយក សពទៅបោះចោលនៅគុម្ពត្រែងក្បែរស្ពានហង្សតែម្តង។តាមកាសន្និដ្ឋានរបស់ជំនាញសពនេះស្លាប់ប្រហែល៤ថ្ងៃហើយ ហើយជាករណីឃាតកម្ម ពីព្រោះមានស្នាមរឹតក។បច្ចុប្បន្នសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តសំបួរមាស។
    តាមសម្តីកូនប្រសារឈ្មោះ ឃឹម កែវ ប្រាប់ពីជនរងគ្រោះបាននិយាយឲ្យដឹងថា កាលពីថ្ងៃទី១១និង១២ កន្លងទៅថ្មីៗនេះ មានករណីបាត់ទូរសព្វ័មួយគ្រឿងនៅក្នុងការរដ្ឋានសំណង់ ដោយកម្មករសំនង់ម្នាក់ចោទប្រកាន់មកលើឪពុកក្មេករបស់ខ្លួនថា ជាអ្នកលួច ប៉ុន្តែឳពុលគាត់ប្រកែក ថាមិនបានយកទូរសព្វ័នោះឡើយ ។បន្ទាប់មក ក៏បានបាត់ជនរងគ្រោះ រហូតមកដល់ឃើញសាកសពកាលពីវេលាម៉ោង១៦និង១០ នាទីថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៥នៅការដ្ឋាន សំណង់កោះពេជ្រតែម្តង។ឃឹម កែវបន្តថា ជនដៃដល់បានរត់គេចខ្លួនបាត់។
    បច្ចុប្បន្នកម្មករដែលធ្វើការជាមួយជនរងគ្រោះត្រូវបានសមត្កកិច្ច ហៅមកសាកសួរ ពាក់ពន្ធ័នឹងករណីឃាត់កម្មនេះ ដើម្បីឈានទៅចាប់ជនដៃដល់៕

adverise with khmeread

មតិយោបល់