adverise with khmeread 11

នេះ​ជា​វាល​កប់ខ្មោច​ម៉ូតូ​អេតចាយ​ដ៏​សម្បើម​របស់​ចិន​!

​    ​បើ​យោងតាម​វេ​ប​សា​យេ​ដេលី​មែ​ល​ចុះផ្សាយ​កាលពី​ថ្ងៃ ៥ មេសា​បានឱ្យដឹងថា ម៉ូតូ​ចាស់​លែង​ប្រើប្រាស់​រាប់ពាន់​គ្រឿង​ត្រូវបាន​បោះចោល​នៅ​ភ្នំ​ម៉ូតូ​មួយ​នៅ​ចិន​ភាគខាងត្បូង​។ រូបភាព​ជាច្រើន​បានបង្ហាញ​គំនរ​ម៉ូតូ​អេតចាយ​រាយប៉ាយ​គ្រប់កន្លែង​ក្បែរផ្លូវ​វាង​ក្រោម​ស្ពាន​ហា​វ៉េ  Nantou Toll Bridge ក្នុង​ទីក្រុង​សិន​ចិន ខេត្ត​ក្វាង​ទុង​។ 

​    ​គំនរ​អេតចាយ​ដ៏​មហស្ចារ្យ​នេះ​មានដូចជា​កង់​អគ្គីសនី ម៉ូតូ ម៉ូតូ​កង់​បី និង​រថយន្ត​គ្រួសារ (​ពីរ​បី​គ្រឿង​) គរ​ពីលើ​គ្នា​។ 

​    ​វេ​ប​សាយ Huanqiu.com បាន​និយាយថា ម៉ូតូ​កង់​ទាំងនេះ​ត្រូវបាន​រឹបអូស​ដោយ​ប៉ូលិស​ក្រុង​សិន​ចិន​ក្រោម​បម្រាម​ស្តីពី​យានយន្ត​ដ៏​តឹងរ៉ឹង​។ ក្រុង​សិន​ចិន​បាន​កំពុង​ពង្រឹង​ច្បាប់​ដើម្បី​លប់បំបាត់​យានយន្ត​បើកបរ​ខុសច្បាប់ ឬ​ពុំបាន​ចុះបញ្ជី​ត្រឹមត្រូវ​។ 

​    ​ចាប់ផ្តើម​ពី​ខែមេសា​នេះ​ទៅ បម្រាម​នេះ​នឹង​អនុវត្ត​លើ​ម៉ូតូ​កង់​បី​ផងដែរ ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​ពេញនិយម​ក្នុងប្រទេស​ចិន​។​

​    ​យានយន្ត​ជិត ១៨.០០០ គ្រឿង​ត្រូវបាន​ឃាត់ទុក​ក្នុង​រយៈពេល​ត្រឹម ១១ ថ្ងៃ​ក្នុង​ទីក្រុង​សិន​ចិន ហើយ​ឯកសារ​លេច​ធ្លាយ​មួយ​ចេញពី​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន​បានលើកឡើង​ថា ក្រុមមន្ត្រី​នឹង​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​ចំពោះ​ការចាប់​ឃាត់​យានយន្ត​នីមួយៗ​ផងដែរ​។​

​     កាលពី​ឆ្នាំ ២០០៨ ប៉ូលិស​សង្កាត់​យ៉ាង​ទុង​នៃ​ក្រុង​សិន​ចិន​បាន​បំផ្លាញ​ម៉ូតូ ១៤.២៧៧ គ្រឿង​ជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​ដ៏​គួរឱ្យកត់សម្គាល់​មួយទៀត​របស់​ទីក្រុង​នេះ​។ 

​    ​កាលពី​ខែមីនា ក្នុង​ទីលាន​ដាក់​របស់​អេតចាយ​ក្នុង​ក្រុង​ហាង​ចូ​វ យានយន្ត ១០០.០០០ គ្រឿង​ត្រូវបាន​ប្រមូល​ដាក់​គរ​លើ​គ្នា​បន្ទាប់ពី​ត្រូវបាន​ចាប់​តាម​ដងផ្លូវ ព្រោះ​យានយន្ត​ទាំងនេះ​ពុំបាន​បំពេញ​នូវ​ស្តង់ដារ​បញ្ចេញ​ជាតិពុល​កម្រិត​ថ្នាក់ជាតិ​ដើម្បី​បន្ត​បើកបរ​លើ​ដងផ្លូវ​នោះទេ​។ 

​    ​របាយការណ៍​មុន​មួយ​បាន​និយាយថា យានយន្ត ១៦ លាន​គ្រឿង​នឹងត្រូវ​កិន​ធ្វើជា​ដែក​អេតចាយ​ក្នុងប្រទេស​ចិន​នៅត្រឹម​ឆ្នាំ ២០២០៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់