មនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នាក្នុងព្រៃដើម្បីតែថតរូបបក្សីមួយក្បាលនៅអង់គ្លេស

ខុសពីបក្សីចម្រុះពណ៌ហោះហើរទាំងហ្វូងដែលមានសំឡេងអ៊ូអរដទៃទៀត បក្សីមួយក្បាលនេះមានតែរោមពណ៌ត្នោតស្លេករាងដូចលលកនិងហោះមកតែម្នាក់វាទាំងសំឡេងក្រៀមក្រំ។

ប៉ុន្តែកាលពីថ្ងៃអាទិត្យទី១៨តុលាអ្នកដែលស្រលាញ់បក្សីនៅតែរំភើបញាប់ញ័រចំពោះវត្តមានរបស់វា ពីព្រោះបក្សព្រៃមួយប្រភេទនេះខានឃើញនៅច្រាំងសមុទ្ររបស់ចក្រភពអង់គ្លេស ៤០ ឆ្នាំមកហើយគិតរហូតមកទល់ពេលបច្ចុប្បន្ន។

អ្នកមើលសត្វបក្សីជាង ១០០ នាក់បានចុះទៅតំបន់ Stiffkey ភាគខាងជើងខេត្ត Norfolk ជាមួយកែវយឹតនិងកាមេរ៉ាត្រៀមជាស្រេចដើម្បីផ្តិតយករូបភាពសត្វបក្សីកម្រនេះ ដែលតែងចំណាយពេលរដូវរងារបស់វានៅទ្វីបអាហ្រ្វិកនិងអាស៊ី ជាជាងនៅចក្រភពអង់គ្លេសដែលមានអាកាសធាតុត្រជាក់ជាង។ 

បក្សីឈ្មោះ "រ៉ូប៊ីនគុម្ពោតព្រៃ" ជាប្រភេទបក្សីកម្រឃើញបំផុតនៅភាគខាងត្បូងអេស្ប៉ាញ អាហ្វ្រិក និងតំបន់បាល់កង់។

បក្សីនេះឃើញចុងក្រោយបំផុតនៅតំបន់ Prawle Point នៃចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៨០។

លោក Dick Filby មកពីអង្គការ Rare Bird Alert បានប្រាប់ bbc.co.uk ថាបក្សីនេះប្រហែលធ្វើដំណើរឆ្ពោះទៅរកអាកាសធាតុត្រូពិក ប៉ុន្តែហោះខុសផ្លូវ៕ 

adverise with khmeread