ចំនួនអ្នកឆ្លងកូវីដ១៩កើនឡើងខ្ពស់បំបែកឯតទគ្គកម្មប្រចាំថ្ងៃ រហូតដល់ទៅជាង ៤០ ម៉ឺននាក់

ករណីឆ្លងវីរុសកូរ៉ូណាទូទាំងពិភពលោកបានកើនឡើងជាង ៤០០.០០០ករណីជាលើកដំបូងនៅល្ងាចថ្ងៃសុក្រសប្តាហ៍មុន ដែលជាកំណត់ត្រាកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃ ខណៈប្រទេសក្នុងទ្វីបអឺរ៉ុបជាច្រើនកំពុងអនុម័តច្បាប់រឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការផ្ទុះវីរុស។

អ៊ឺរ៉ុបដែលទទួលបានជោគជ័យក្នុងការបន្ថយល្បឿននៃការផ្ទុះជាលើកដំបូង បានលេចចេញការផ្ទុះមេរោគដ៏ខ្លាំងក្លាជាថ្មីក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយកំពុងរាយការណ៍ថាមានមានករណីជាមធ្យម ១៤០.០០០ករណីក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។

យោងតាមទន្និន័យរបស់ Reuters រាល់ករណីឆ្លង១០០ករណីជុំវិញពិភពលោក មាន៣៤ករណីគឺមកពីប្រទេសក្នុងតំបន់អឺរ៉ុប។ បច្ចុប្បន្នតំបន់អឺរ៉ុបរាយការណ៍ករណីឆ្លងថ្មីរាល់៩ថ្ងៃម្តង ហើយមកទល់ពេលនេះមានករណីឆ្លងចំនួន ៦,៣លានហើយចាប់តាំងពីរោគរាតត្បាតមួយនេះបានផ្ទុះឡើង៕

adverise with khmeread