adverise with khmeread 1

Ramires ថា គាត់​ចាក​ចេញពី Chelsea ព្រោះ​លោក Hiddink អត់​ចូលចិត្ត​គាត់​

​    ​កីឡាករ Ramires បាន​លាតត្រដាង​ការពិត​នៃ​ការចាកចេញ​របស់គាត់​ពី​ក្រុម Chelsea ព្រោះ​គ្រូបង្វឹក​លោក Guus Hiddink អត់​ចូលចិត្ត​គាត់​សោះ​។​

​    ​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លឹប Jiangsu Suning ក្នុងតម្លៃ ២៥ លាន​ផោន​កាលពី​ខែមករា​បន្ទាប់​ចំណាយពេល​អស់​ប្រាំ​មួយឆ្នាំ​ជាមួយ​ក្រុម​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងលិច​មួយ​នេះ​។​

​    ​គាត់​បាន​និយាយថា "​ហេតុផល​ចម្បង​ដែល​ខ្ញុំ​បាន​ចាក​ចេញពី​ក្លឹប Chelsea គឺ​ការមកដល់​របស់​គ្រូបង្វឹក​ថ្មី​"​។ ប៉ុន្តែ Ramires ក៏បាន​និយាយថា កាលពី​លោក Jose នៅ​ជា​គ្រូបង្វឹក ពួកគេ​មាន​ទំនាក់ទំនង​ល្អ ហើយ​គាត់​ដឹងថា នឹងមាន​ឱកាស​លេង​ជាក់​ជាមិនខាន​។​

​    ​Ramires បាន​បន្តថា "​នៅពេលដែល​លោក Hiddink បានមក​ដល់ គាត់​ដក​ខ្ញុំ​ចេញពី​ក្រុម​ដោយ​គ្មាន​ហេតុផល​។ ខ្ញុំ​អត់​យល់​សោះ ព្រោះ​ខ្ញុំ​បាន​លេង​យ៉ាង​ល្អ​និង​ព្យាយាម​យ៉ាងខ្លាំង​សម្រាប់​ក្រុម​នៅពេលដែល​កំពុង​ជួប​ការលំបាក​"​។​

​    ​ប៉ុន្តែ​គាត់​ក៏​គិតថា ការមកដល់​របស់លោក Hiddink ពិត​ជាមាន​ភាពស្មុគស្មាញ​សម្រាប់​គាត់ ប៉ុន្តែ​គាត់​ដឹងថា នេះ​ជា​បាល់ទាត់ ដូច្នេះ​គ្មានអ្វី​ប្រក្រតី​ឡើយ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់