ក្រុម Brighton សម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Danny Welbeck ដោយឥតតម្លៃខ្លួន

        ក្លឹប Brighton បាន​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរខ្សែប្រយុទ្ធ Danny Welbeck ដោយ​ឥតតម្លៃខ្លួន​ផ្ទេរ ក្នុង​កិច្ច​សន្យា​លេង​រយៈ​ពេល​មួយ​ឆ្នាំ។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះមិន​ជាប់កិច្ច​សន្យា​ជា​មួយ​ក្រុម​ណាមួយ​ទេ បន្ទាប់ពីចាកចេញពី​ក្លឹប Watford ហើយ​កិច្ច​សន្យា​របស់កីឡាករ​រូបនេះ​ត្រូវ​បាន​លុបចោលដោយមាន​ការ​ព្រមព្រៀងទាំងសងខាង។

        Danny នឹង​ពាក់អាវលេខ​១៨ សម្រាប់ក្រុម Brighton ហើយ​អាចនឹងបង្ហាញមុខ​លើកដំបូង​របស់ខ្លួន​សម្រាប់ជំនួប​ជាមួយ​ក្រុម West Brom នៅ​ថ្ងៃទី​២៦ ខែតុលា​។

        អ្នក​ចាត់ការក្លឹប Brighton លោក Graham Potter បាន​និយាយថា “​យើង​រីករាយ​ដែល​ Danny មក​ចូល​រួម​ជាមួយ​យើង។ គាត់នឹង​បន្ថែម​ជម្រើសប្រយុទ្ធរបស់យើង”។

        លោកបន្តថា “គាត់​លឿននិង​មាន​បច្ចេកទេសល្អ។ គាត់នឹង​បន្ថែម​កម្លាំងប្រយុទ្ធ ហើយ​យើង​រីករាយនឹង​បន្ថែម​កីឡាករ​ដែលមានបទពិសោធម្នាក់ទៀត”៕

adverise with khmeread