លោក Zinedine Zidane ទទួលយកបរាជ័យរបស់ក្រុម Real Madrid ដោយសារក្រុម Cadiz

        អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane បាននិយាយ​ថា លោកគ្មាន​ការដោះសារចំពោះ​បរាជ័យ ១-០ ដោយ​សារក្រុមដែលទើបឡើងមកថ្មី Cadiz នោះទេ ស្របពេលដែលលោកកំពុង​បារម្ភពីបញ្ហារបួសរបស់ប្រធាន​ក្រុម Sergio Ramos ។       

        ការរកបានគ្រាប់បាល់​របស់​កីឡាករ Anthony Lozano បន្ទាប់ពី​ចាប់ផ្តើម​បាន​១៥នាទី គឺគ្រប់គ្រាន់សម្រាប់​ក្រុម​ Cadiz ឲ្យទទួលបានជ័យជំនះ​​ ហើយ​វាគឺជា​បរាជ័យ​លើកដំបូង​របស់​ក្រុម Real Madrid នៅ​ក្របខណ្ឌ La Liga​ ក្នុង​រដូវកាល​នេះ។  

        ប្រព័ន្ធប្រយុទ្ធរបស់​ក្រុម Real ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាពសោះ​ ចំណែក​តំបន់ការពារក៏រឹតតែយ៉ាប់យឺន​ ស្របពេល​ដែល Ramos ក៏បានសាងកំហុស​ដែលបណ្តាល​ឲ្យ​របូត​គ្រាប់បាល់ផងដែរ ហើយ​មិន​បាន​បង្ហាញមុខ​នៅ​តង់ទី​២​ទេ ដោយ​សារតែ​របួសក្បាលជង្គង់។

        លោក Zidane បាន​និយាយថា “​យើង​ត្រូវតែ​ទទួលយក​បរាជ័យនេះ។ យើងមិន​សប្បាយចិត្ត​នឹង​ខ្លួន​យើងទេ។ យើងពិតជា​មិនសប្បាយចិត្ត ប៉ុន្តែ​រឿងទាំង​នេះវាអាចកើតឡើងគ្រប់ពេល​នៅក្នុងវិស័យ​បាល់ទាត់”៕

adverise with khmeread