adverise with khmeread 1

​កីឡាករ​បាល់ឱប​ម្នាក់​ជាប់​បម្រាម ៩៩ ឆ្នាំ​ដោយសារ​លេង​អាក្រក់​អា​ក្រី​ពេក​

    ​កីឡាករ​បាល់ឱប Cipriano Martinez ដែល​លេង​ឱ​ក្រុម Pucura Club របស់​អា​ហ្ស​ង់​ទីន​ត្រូវបាន​ផ្អាក​ចំនួន ៩៩ ឆ្នាំ​បន្ទាប់ពី​ទាត់​គូប្រកួត​របស់ខ្លួន​គឺ​កីឡាករ Juan Masi ចំ​កណ្តាល​មុខ​ពេញៗ​។​

​     Masi ដែល​លេង​ឱ្យ​ក្រុម San Albano បាន​ទទួលរង​អំពើ​ហឹ​ង្សា​និង​បាន​ដួល​ទៅលើ​ស្មៅ​អុកគូថ​ខ្ពោក ខណៈ​ក្តី​ឈឺចាប់​របស់គាត់​បាន​ថត​ជាប់​លើ​កាមេរ៉ា​។​

​    ​ភ្លាមៗ​នោះ កីឡាករ Martinez បានទទួល​កាត​ក្រហម​នៅក្នុង​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ First Division Union de Rugby Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។​

​    ​ឥឡូវ កីឡាករ​រូបនេះ​ទទួលបាន​បម្រាម​យ៉ាងធ្ងន់ធ្ង​រ​ដោយសារ​សកម្មភាព​ហិង្សា​ដ៏​អាក្រក់​របស់គាត់​។ ក្លឹប​របស់គាត់​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​សុំទោស​ទៅ​សម្ព័ន្ធ​បាល់ឱប​ទាំងមូល​ចំពោះ​ទង្វើ​ព្រៃផ្សៃ​របស់គាត់​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់