ប៉ូលិសបារំាងបង្ក្រាបលើក្រុមអ៊ីស្លាមជ្រុលនិយម ក្រោយយុវជនម្នាក់កាត់ក្បាលគ្រូបង្រៀន

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបាននិយាយកាលពីថ្ងៃចន្ទទី១៩តុលាថា ប៉ូលិសបារាំងបានវាយឆ្មក់ផ្ទះសិបខ្នងដែលសង្ស័យជារបស់សកម្មប្រយុទ្ធអ៊ីស្លាម ពោលគឺបីថ្ងៃបន្ទាប់ពីយុវជនម្នាក់កាត់ក្បាលគ្រូម្នាក់ ដែលបង្ហាញដល់កូនសិស្សរបស់ខ្លួននូវតុកត្តានៃមេដឹកនាំសាសនា និងស្ថាបនិកសាសនាអ៊ីស្លាម Muhammad។

ការវាយឆ្មក់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សរាប់ពាន់នាក់បានចូលរួមនៅក្នុងការប្រមូលផ្តុំនៅទូទាំងប្រទេស ដើម្បីគោរពដល់គ្រូបង្រៀនលោក Samuel Paty ដែលត្រូវបានកាត់ក្បាល និងដើម្បីការពារសេរីភាពនៃការបញ្ចេញមតិ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា ការវាយឆ្មក់ទៅលើបណ្តាញសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមមួយនេះ គឺបង្កើតឡើងដើម្បីផ្ញើសារថា "សត្រូវរបស់សាធារណរដ្ឋបារាំង" នឹង "មិនអាចដកដង្ហើមបានរីករាយមួយនាទីណានោះឡើយ"។

លោកបាននិយាយថាការស៊ើបអង្កេតជាង៨០ បានចាប់ផ្តើមសម្រាប់ការនិយាយស្តីហែកហួរតាមអ៊ីនធឺណេតបន្ទាប់ពីការវាយប្រហារនេះ ដែលបានគូសបញ្ជាក់បានចំណុចស្របគ្នាជាមួយនឹងការសម្លាប់រង្គាលឆ្នាំ២០១៥ នៅឯទស្សនាវដ្តីនាដ្តីតិះដៀលមួយឈ្មោះ Charlie Hebdo កន្លែងដែលមនុស្ស ១២នាក់ត្រូវបានបាញ់សម្លាប់សម្រាប់ការចេញផ្សាយរូបត្លុកព្យាការី Muhammad។

ការវាយប្រហារមួយនោះ ដែលការវាយប្រហារលើកទីមួយបានសម្លាប់មនុស្សជាង ២៤០នាក់នៅក្នុងប្រទេសបារាំង បាននាំមនុស្សជាងមួយលាននាក់ចេញដើរតាមផ្លូវនៅទីក្រុងប៉ារីសដើម្បីប្រឆាំងនឹងភាពជ្រុលនិយម៕ ប្រភព ៖ Bangkok Post

adverise with khmeread