ប្ដីប្រពន្ធវ័យចំណាស់មួយគូបានជួបជុំគ្នាវិញទាំងក្ដុកក្ដួល បន្ទាប់ពីបែកគ្នាអស់រយៈពេលជាង២០០ថ្ងៃដោយសារតែវីរុសកូរ៉ូណា

ប្ដីប្រពន្ធចំណាស់មួយគូនៅរដ្ឋផ្លរីដាបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមស្រក់ទឹកភ្នែក បន្ទាប់ពីវីដេអូពួកគាត់ត្រូវបានចែករំលែកលើបណ្ដាញសង្គម។

វីដេអូចែករំលែកដោយផេក Rosecastle at Delaney Creek ជាកន្លែងផ្ដល់ការស្នាក់នៅមួយក្នុងទីក្រុង Brandon បង្ហាញអ្នកស្រុកឈ្មោះ Joseph និង Eve Loreth ជួបជុំគ្នាវិញ បន្ទាប់ពីបែកគ្នាអស់ជាង២០០ថ្ងៃដោយសារវីរុសកូរ៉ូណា។

លើផេកនោះសរសេរថា "យើងបានធ្វើសាក្សីចំពោះបក្សីដ៏ស្មោះស្នេហ៍មួយគូបានជួបគ្នាវិញ និងឱបគ្នាជាលើកដំបូងចាប់តាំងពីការរីករាលដាលជំងឺកូរ៉ូណាមក"។

Joseph ដែលត្រូវបានស្តារនីតិសម្បទាអស់រយៈពេល២១៥ថ្ងៃ ឃើញគេរុញលើកៅអីរទេះទៅផ្លូវមួយចូលក្នុងបន្ទប់ ជាកន្លែងប្រពន្ធវ័យ៦០ឆ្នាំរបស់គាត់កំពុងរង់ចាំ។

ក្នុងគោលបំណងដើម្បីទប់ស្កាត់វីរុសកូរ៉ូណា អ្នកថែទាំនិងជំនួយការជាច្រើននាក់បានដាក់កំហិតលើការទៅជួបផ្ទាល់។ ហើយអស់រយៈពេល៧ខែកន្លងមកនេះ ទីបំផុតប្ដីប្រពន្ធចំណាស់បានជួបជុំគ្នាវិញដោយគ្មាននរណាម្នាក់អវត្តមាននោះឡើយ៕ ប្រភព ៖ CNN

 

adverise with khmeread