អ្នកជំនាញអះអាងថាដុសធ្មេញមុនពេលចេញក្រៅ "ប្រហែលអាចជួយការពារពីកូវីដ១៩" ព្រោះថ្នាំដុសធ្មេញផ្ទុកសារធាតុប្រឆាំងបាក់តេរីដូចជែលលាងដៃដែរ

ពេទ្យធ្មេញជំនាញម្នាក់បានអះអាងថា ការដុសធ្មេញរបស់អ្នកនៅពេលចេញក្រៅផ្ទះប្រហែលជាអាចការពារពីកូវីដ១៩។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី១៩តុលា។

សាស្ដ្រាចារ្យឈ្មោះ Martin Addy មកពីសាកលវិទ្យាល័យ Bristol របស់អង់គ្លេសបានអះអាងថាថ្នាំដុសធ្មេញមានសារធាតុគីមីប្រឆាំងបាក់តេរីដូចជែលលាងដៃដែរ។

គាត់បានអះអាង នេះអាចសម្លាប់វីរុសកូរ៉ូណាបាន ប្រសិនបើវាចូលតាមមាត់ ដោយបញ្ឈប់វាពីការចម្លងនិងបង្កជំងឺ។ វាអាចការពារអ្នកដទៃដោយសម្លាប់មេរោគចូលទៅក្នុងមាត់ ដែលការសិក្សាស្រាវជ្រាវបានលើកឡើងថាវាអាចផ្សារភ្ជាប់ទៅនឹងការឆ្លងរបស់មនុស្ស។

ការចម្លងវីរុសកូរ៉ូណារវាងមនុស្សនិងមនុស្ស គឺតាមរយៈដំណក់ទឹកតូចពីការក្អក ឬកណ្ដាស់ ដែលអាចជាប់លើផ្ទៃផ្សេងៗទៀត។ ប៉ុន្ដែវីរុសមិនត្រឹមតែចម្លងចូលតាមមាត់ប៉ុណ្ណោះទេ វាក៏អាចចូលក្នុងរាងកាយយើងតាមរយៈច្រមុះ និងភ្នែកផងដែរ។

លោក Martin Addy អះអាងថាមនុស្សគួរតែដុសធ្មេញរៀងរាល់ពេលដែលពួកគេចេញក្រៅផ្ទះ ដូចជាពួកគេទៅអាហារដ្ឋាន ឬកន្លែងហាត់ប្រាណជាដើម។

ហើយគាត់ក៏ជំរុញរដ្ឋាភិបាលឱ្យមនុស្សដុសធ្មេញឱ្យបានច្រើនដូចពួកគេណែនាំឱ្យពាក់ម៉ាស់ និងលាងដៃដែរ៕ 

adverise with khmeread