adverise with khmeread Press shot cropped

ម្សិលមិញ HP បង្ហាញ​កុំព្យូទ័រ​យួរដៃ​ស្តើង​បំផុត​ក្នុង​ពិភពលោក​, ចង់ដឹងថា​វា​មានតម្លៃ​ប៉ុន្មាន​ទេ​?

​    ​យោងតាមប្រភពវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញបានឱ្យដឹងថា កុំព្យូទ័រ​យួរដៃ​ថ្មី​មួយ​ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន HP នឹង​ក្លាយជា​កុំព្យូទ័រ​ស្តើង​បំផុត​របស់​ពិភពលោក​។ នៅ​កម្រាស់ ០,៤ អ៊ី​ញ កុំព្យូទ័រ​យួរដៃ​ឈ្មោះ Spectre 13 Ultrabook នេះ​មាន​កម្រាស់​ស្តើង​ជាង​ថ្ម​ប្រភេទ AAA ហើយ​ថែមទាំង​ស្រាល និង​ស្តើង​ជាង​កុំព្យូទ័រ​យួរដៃ MacBook Air របស់ Apple ទៅទៀត​។ 

​    ​កុំព្យូទ័រ​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម​រប​ស់​កុំព្យូទ័រ​ក្រុមហ៊ុន​តែមួយ​ជាមួយគ្នា​គឺ​កុំព្យូទ័រ​ប្រភេទ Ultrabook សម្រាប់​សហគ្រាស​ឈ្មោះថា EliteBook Folio G1 ដែលមាន​កម្រាស់ ០,៤៩ អ៊ី​ញ​។ 

​    ​កុំព្យូទ័រ HP Spectre ទំហំ ១៣,៣ អ៊ី​ញ​នេះ​ផលិតឡើង​ក្នុង​គោលបំណង​ប្រកួតប្រជែង​ជាមួយ​កុំព្យូទ័រ​យួរដៃ​បច្ចេកវិជ្ជា​ទំនើប​ដទៃទៀត ជាមួយនឹង​ស្លាក​តម្លៃ ១.១៧០ ដុល្លារ​ក្នុង​សហរដ្ឋអាមេរិក និង ១.១៤៩ ផោន នៅ​ចក្រភព​អង់គ្លេស​។ 

​    ​ទាក់ទង​នឹង​ទម្ងន់ កុំព្យូទ័រ​ប្រភេទ Notebook នេះ​មិនមែនជា​កុំព្យូទ័រ​ដែល​ស្រាល​ជាងគេ​លើ​ពិភពលោក​នោះឡើយ ដោយសារ​វា​មាន​ទម្ងន់ ១,១១ គីឡូក្រាម​។ 

​    ​តួខ្លួន​ភាគច្រើន​របស់​វា​គឺជា​អាលុយមីញ៉ូម​ពណ៌​ប្រផេះ​ខ្មៅក្រឹប​លាយ​ជាមួយនឹង​សំរឹទ្ធ​នៅ​គែម​សងខាង​។ 

​    ​ភាពខុសគ្នា​ខ្លាំង​ពី​ស៊េរី​មុនៗ​គឺ​ត្រង់​ថា កុំព្យូទ័រ​ថ្មី​នេះ​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ Intel Core i5 និង i7 ជាជាង​បំពាក់​នូវ​ឈី​ប Intel Core M ក្នុង​កុំព្យូទ័រ​ស្តើង​ភាគច្រើន​នាពេល​សព្វថ្ងៃនេះ​។ 

​    ​ចំណុច​សំខាន់​របស់​កុំព្យូទ័រ Spectre 13 Ultrabook៖ ប្រព័ន្ធ​ប្រតិបត្តិការ Windows 10, អេក្រង់​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១០៨០ ភិ​ច​សែ​ល​, រ៉េ​ម ៨ ជី​ហ្គា​បៃ​, ហាដ​ឌី​ស ២៥៦ ជី​ហ្គា​បៃ និង​ថ្ម​កាន់​បាន ១០ ម៉ោង​៕

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់