រថយន្តឡង់គ្រីស័របើកបុកជាមួយរថយន្ត Lexus ត្រង់ស្តុបបែកជាបួនខូចខាតទាំងសងខាង

ភ្នំពេញ ៖ រថយន្តឡង់គ្រីស័រស៊េរីចាស់ មួយគ្រឿងបានបើកលឿនពេកជ្រុលបុករថយន្ត Lexus RX200t ចំហៀងខាងស្ដាំពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាងកើតឡើងកាលពីវេលាម៉ោង១០ និង ៥០ នាទីយប់ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្តុបផ្សារទួលទំពូង តាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តឡង់គ្រីស័រ ស៊េរីចាស់មួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2I-8647 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចស្តុបបែកជាបួនកន្លែងកើតហេតុខាងលើបានជ្រុលទៅបុករថយន្ត Lexus RX200t មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BN-6696 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ទិសដៅពីត្បូងទៅជើង ក៏បុកត្រូវចំហៀង រថយន្ត Lexus ខាងស្តាំពេញទំហឹងបណ្ដាលឱ្យរងការខូចខាតអស់មួយចំហៀង។ ចំណែករថយន្តឡង់គ្រីស័រខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនមានមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាតែមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំទាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread