ចាប់បានចោរឆក់ទូរស័ព្ទ២នាក់,រត់រួច២នាក់នៅស្រុកអង្គស្នួល

កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៤នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួល ក្នុងករណីឆក់ទូរស័ព្ទ នាថ្ងៃអាទិត្យទិ១៩ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទីនៅចំណុចផ្លូវលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ មាស ពិសី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ ភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភារៈបាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាក iPhone XS Max ប្រើលេខស៊ីម ០៩៦ ២៦៤ ២៨ ២៧ ជនសង្ស័យបានបោះចោលនៅតាមផ្លូវបាត់ហើយ។

ចំណែកជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ សុខ សាន់ដេត ហៅដេត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកបើកម៉ូតូ (ឃាត់ខ្លួន), ២-ឈ្មោះ ឡន ពន្លឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកឆក់ទូរស័ព្ទ (ឃាត់ខ្លួន)។ ជនសង្ស័យពីរនាក់ខាងលើជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1DO-1562។

ឯជនសង្ស័យទី៣-ឈ្មោះ អៀង ភេទប្រុស អាយុប្រហែល២៨ឆ្នាំមុខរបរមិនពិត មិនស្គាល់អាសយដ្ឋាន និង៤-ឈ្មោះ ចាក ឬឈ្មោះ កុដ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត មិនស្គាល់អាសយដ្ឋាន។ ជនសង្ស័យជិះម៉ូតូម៉ាកហុងដា ស៊េរី២០១៨ មិនស្គាល់ស្លាកលេខ។សម្ភារៈចាប់យក ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1DO-1562។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីយកអីវ៉ាន់លក់តាមអនឡាញទៅឱ្យភ្ញៀវនៅម្ដុំភូមិឡឃ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានដាក់ទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ។ លុះជិះដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿងម៉ាកហុងដា ស៊េរី២០១៨ ពណ៌ខ្មៅ មួយគ្រឿងជិះគ្នាពីរនាក់ និងម៉ាកហុងដាឆ្នាំ២០២០ ពណ៌ក្រហម មួយគ្រឿងជិះគ្នាពីរនាក់ ។ 

ជនសង្ស័យពីរនាក់បានជិះម៉ូតូពណ៌ក្រហម បានឆក់យកទូរស័ព្ទពីឃ្លុបម៉ូតូរបស់ជនរងគ្រោះ ហើយជិះគេចខ្លួន ហើយពេលនោះជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយហើយស្រែកថា «ចោរៗ» ហើយបានជួបសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវ ក៏បានជួយដេញស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់តែម្ដង។

ចំពោះជនសង្ស័យឈ្មោះ សុខ សាន់ដេត មានដីកាបង្កាប់ឱ្យចាប់ខ្លួន លេខ៤៦០ដក.បចខ ពីបទ អំពើលួចមានស្ថានទម្ងន់ទោស ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ ហើយធ្លាប់ជាប់មណ្ឌល់អប់រំកែប្រែកងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន០៨ខែ។

ចំពោះករណីនេះកម្លាំងប៉ូលិសជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

adverise with khmeread