បុរសម្នាក់កាប់ឫស្សីពីងពង់អូសឆ្លងស្ទឹងត្រូវទឹកគួចយកបាត់២ថ្ងៃទើបឃើញសព

កំពង់ឆ្នាំង ៖ បុរសម្នាក់រងគ្រោះលង់ទឹកស្លាប់នៅចំណុចស្ពានជីប្រង ក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមូលហេតុកាប់ឫស្សីពីងពង់អូសឆ្លងស្ទឹង ត្រូវទឹកគួចយកបាត់តែម្ដង កាលពីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី។ 

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ ឈ្មោះ ទេព បឿន ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិ ជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានទៅកាប់ឫស្សីពីងពង់អូសឆ្លងស្ទឹង ត្រូវទឹកគួចយកបាត់តែម្ដង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០វេលាម៉ោង១២ និង៣០នាទី។ 

សមត្ថកិច្ចបន្តថា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ម៉ោង១ និង២០នាទីរសៀល ទើបប្រជាពលរដ្ឋបានប្រទះឃើញសាកសពខាងលើ ឃើញក្នុងស្ទឹងក្រោយសាលាបុណ្យ ភូមិ តាកាប ឃុំជៀប ស្រុកទឹកផុស ក៏បានរាយការណ៍ទៅសមត្ថកិច្ចនិងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីបានធ្វើកោសល្យពិច័យ៕

adverise with khmeread