បុរស​ម្នាក់​​បិទមុខ​ចូល​ផ្ទះប្រជា​ពលរដ្ឋ​លួច​ទូរស័ព្ទ​ដៃ៦លើកត្រូវបានចាប់ខ្លួន

កោះកុង ៖ កម្លាំងប៉ូលិសជំនាញ​ក្រុង​ខេមរភូមិន្ទ​ បានសហការជាមួយប្រជាពលរដ្ឋ ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​មុខសញ្ញា​ចោរបិទមុខដែលតែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ​ សង្កាត់ស្ទឹងវែង​ ក្រុង​ខេមរភូមិន្ទ​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​មុខ​សញ្ញា​កាលពី​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង៣ទៀបភ្លឺ។

ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ ម៉េង សុខុម ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចចំនួន៦ ដងមិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២០។ វត្ថុតាងដកហូត ទូរស័ព្ទ១គ្រឿង​, ពិល១​ និងស្រោមមុខ​ ១។ ករណី​នេះ​កម្លាំង​ប៉ូលិស​បាន​រៀប​ចំ​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

adverise with khmeread