ចិនជំរុញឱ្យឥណ្ឌាដោះលែងទាហានរបស់ខ្លួន ដែលវង្វេងដើរចូលទឹកដីឥណ្ឌា

យោធាចិនបានបញ្ជាក់កាលពីថ្ងៃចន្ទទី១៩តុលាថា ទាហានរបស់ខ្លួនម្នាក់ត្រូវបានចាប់ខ្លួនដោយកងទ័ពឥណ្ឌា ហើយបានស្នើសុំឱ្យគាត់ត្រូវបានដោះលែងតាមការសន្យា។

លោកវរសេនីយ៍ឯក Zhang Shuili អ្នកនាំពាក្យនៃទីបញ្ជាការអង្គភាពនៃកងទ័ពរំដោះប្រជាជនចិនភូមិភាគខាងលិច បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា "យើងបានទទួលសេចក្តីជូនដំណឹងរបស់កងទ័ពឥណ្ឌាថា ពួកគេបានចាប់ខ្លួនទាហានចិនម្នាក់ បន្ទាប់ពីគាត់បានវង្វេងឆ្លងកាត់ព្រំដែនចិន-ឥណ្ឌា ហើយនឹងបញ្ជូនគាត់មកវិញបន្ទាប់ពីបញ្ចប់បែបបទផ្លូវការ។ យើងសង្ឃឹមថាភាគីឥណ្ឌានឹងរក្សាការសន្យារបស់ខ្លួន និងបញ្ជូនទាហានរូបនេះត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើការរួមគ្នាជាមួយប្រទេសចិនដើម្បីជំរុញការអនុវត្តនូវការមូលមតិគ្នាលើកិច្ចចរចាកម្រិតមេបញ្ជាការយោធាថ្នាក់ទី៧"។

លោក Zhang បាននិយាយថាទាហានរូបនេះ បានវង្វេងនៅពេលដែលគាត់កំពុងជួយអ្នកឃ្វាលសត្វក្នុងស្រុកស្វែងរកសត្វចាមរីរបស់ពួកគេ។

ប្រទេសចិននិងឥណ្ឌាបានជាប់គាំងនៅក្នុងការប្រឈមមុខគ្នាតាមព្រំដែនអស់រយៈពេលជាច្រើនខែនៅជ្រលងភ្នំ Galwan នៅក្នុងតំបន់ Ladakh។

ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការប៉ះទង្គិចគ្នា និងបានធ្វើកិច្ចចរចាយោធា និងការទូតជាច្រើនលើក៕ ប្រភព ៖ CGTN

adverise with khmeread