adverise with khmeread Honor ancestors

បុណ្យ​ឆេង​ម៉េង​មួយឈុត​នេះ​ធ្វើឱ្យ​ព្រលឹង​ដូនតា​សឹងតែ​រត់​ចេញពី​ផ្នូរ​មកវិញ​!

    ​បុណ្យ​ឆេង​ម៉េង​របស់​ចិន​មិនមែនជា​បុណ្យ​ដែល​ធុញទ្រាន់​ដូចដែល​អ្នក​គិត​នោះទេ​។ បើសិនជា​អ្នក​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​លើ​ការទិញ​របស់​ក្លែងក្លាយ​ដុត​ឲ្យ​ជីដូន​ជីតាអ៊ីចឹង​គ្រាន់តែ​យក​ស្រី​ស្អាត​សិច​ស៊ីម​ករាំ​កំដរ​ក៏បាន​ដែរ​។

​    ​យ៉ាងហោចណាស់​នេះ​គឺជា​អ្វីដែល​ក្រុម​ស្រី​ស្អាត​ត្រូវបាន​គេ​ប្រទះឃើញ​រាំរ​ញាក់រ​ញ័រ​នៅ​ទី​បញ្ចុះសព​មួយ​នៅ ទីក្រុង Shanwei ខេត្ត​ក្វាង​ទុង​កាលពី​ម្សិលមិញ​។ ស្រីៗ​ប្រាំនាក់​ស្លៀក​សម្លៀកបំពាក់​ខ្លីៗ​ចេញ​ក្បាលពោះ​បាន​បញ្ចេញ​ក្បាច់​រាំ​គួរឱ្យ​ព្រឺព្រួច​ឱ​រ៉ា សូម្បីតែ​អ្នក​ឈរ​មើល​ក៏​រំជួលចិត្ត​ចង់​រាំ​ជាមួយ​ដែរ កុំថាឡើយ​ព្រលឹង​ដូនតា​។

​    ​រូបភាព​មួយ​ពី​បុណ្យប្រពៃណី​តូច​របស់​ពួកគេ​បាន​ល្បី​ពេញ​អន​ឡាញ ជាមួយនឹង​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​កំពុង​ជជែក​គ្នា​អំពី​ថា​តើ​រឿងនេះ​គឺជា​វិធី​ដែល​អាច​ឧទ្ទិស​ដល់​ជីដូនជីតា​ចែក​ឋាន​របស់​ពួកគេ​ឬក៏​អត់​។ មនុស្ស​មួយចំនួន​បាន​ជឿថា​វា​មិន​សម​នឹង​បរិយាកាស​ថ្ងៃបុណ្យ​ឆេង​ម៉េង​បែបនេះ​ទេ​។​

​    ​មាន​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បញ្ចេញមតិ​ថា "​ប្រភេទ​មនុស្ស​ទាំងនោះ​មិន​គោរព​ដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា​របស់​ពួកគេ​ទេ​"​។​

​    ​អ្នកផ្សេង​ទៀត​បាន​បញ្ចេ​ញ​មតិ​ទៀតថា "​តើ​ពួកគេ​មិន​បារម្ភ​ថា​សាច់ញាតិ​របស់​ពួកគេ​នឹង​ត្រឡប់មកវិញ​និង​លង​ពួកគេ​បន្ទាប់ពី​ការសម្ដែង​មួយ​នេះ​ទេ​ឬ​?"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់