នារីចិនម្នាក់នាំសាច់ញាតិ២៣នាក់មកជួបគូណាត់ ចង់តេស្តមើលគាត់ចិត្តល្អកម្រិតណា គាត់បែរជាលួចរត់បាត់ ទុកឱ្យនាងចេញលុយលៀនភ្នែក

យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងកាលពីថ្ងៃអង្គារទី២០តុលាថា នារីម្នាក់នៅប្រទេសចិនបានជួបកំហុសបច្ចេកទេសធំសម្បើមជាមួយគូណាត់របស់នាង បន្ទាប់ពីបាននាំសាច់ញាតិរបស់នាងជាង២០នាក់មកចូលរួមក្នុងឱកាសរ៉ូមែនទិកដើម្បីសាកល្បងមើលថាតើគូណាត់របស់នាងចិត្តល្អកម្រិតណា។

ដោយមិនបានប្រាប់គូណាត់របស់នាងជាមុន នារីចិនរូបនេះបានបង្ហាញវត្តមានជាមួយសមាជិកគ្រួសារចំនួន ២៣ នាក់និងបានបង្វែរអាហារពេលល្ងាចក្រោមភ្លើងទៀនរបស់ពួកគេទៅជាពិធីជប់លៀងដ៏អ៊ូអរ។

បណ្តាញសារព័ត៌មានចិនបានអះអាងថាទីបំផុតនាងបានទទួលវិក្កយបត្រគិតលុយចំនួន ៣.០០០ ដុល្លារ បន្ទាប់ពីដៃគូហេងស៊យរបស់នាងលួចរត់ចោលនាងមុនពេលអ្នកគិតលុយមកដល់។

កាសែតក្នុងស្រុក Taizhou Evening News បានរាយការណ៍ថាស្ត្រីជនជាតិចិនដែលមិនគេបញ្ចេញឈ្មោះបានទៅជួបគូណាត់ឈ្មោះ Liu អាយុ ២៩ ឆ្នាំនៅខេត្តចឺជាំងភាគខាងកើតប្រទេសចិន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការណាត់គូនេះត្រូវបានរៀបចំឡើងដោយម្តាយរបស់បុរសនោះ បន្ទាប់ពីលោកស្រីបារម្ភអំពីកូនប្រុសរបស់គាត់ ដែលនៅលីវយូរពេក។

មុនពេលជួបសាសងគ្នា លោក Liu ប្រកាសថាគាត់ជាអ្នកចេញលុយសម្រាប់អាហារ ដោយសន្មត់ថាវាជាអាហារពេលល្ងាចដ៏រ៉ូមែនទិកសម្រាប់មនុស្សតែពីរនាក់។

ប៉ុន្តែគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ឃើញគូណាត់របស់គាត់មកដល់ភោជនីយដ្ឋានជាមួយសាច់ញាតិជាង២០នាក់ដោយមិនប្រកាសជាមុន។ 

ក្រោយមកនាងបានប្រាប់សារព័ត៌មានក្នុងស្រុកថា នាងធ្វើនេះដើម្បីតេស្តមើលថាតើគាត់ចិត្តល្អហ៊ានចេញលុយឱ្យមនុស្ស២៥នាក់បានដែរឬអត់។ 

បន្ទាប់ពីស៊ីចុកបុកទំពារឆ្អែតគ្រប់គ្នា គ្រួសារខាងស្រីតក់ស្លត់ជាខ្លាំង ដែលលោក Liu លួចរត់ចោល មុនពេលគេមកគិតលុយ។ 

តាមសេចក្តីរាយការណ៍ អាហារមួយពេលនេះគឺមានតម្លៃ ១៩.៨០០ យ័ន ឬ ៣០០០ ដុល្លារ ដោយសាច់ញាតិខាងស្រីកុម៉្មង់សុទ្ធតែអាហារថ្លៃនិងស្រាថ្លៃ។

ក្រោយមកទៀត ពួកគេបានឈានដល់ការព្រមព្រៀងមួយឱ្យលោក Liu ជួយចេញលុយមួយចំណែកតូចសម្រាប់អាហារដ៏ខ្ជះខ្ជាយនេះ៕ ប្រភព ៖ Daily Mail 

adverise with khmeread