អ្នកទេសចរបរទេសវិលត្រឡប់មកថៃវិញក្រោយបាត់អស់៧ខែ

អ្នកទេសចរចិនចំនួន ៣៩ នាក់បានទៅដល់ទីក្រុងបាងកកតាមផ្លូវអាកាសកាលពីថ្ងៃអង្គារទី២០តុលា ដែលជាការកត់សម្គាល់នៃការវិលត្រឡប់របស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃវិញ បន្ទាប់ពីរយៈពេល ៧ខែបិទជើងហោះហើរដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ួណា។

ក្រុមអ្នកទេសចរមកពីសៀងហៃមួយនេះ ដែលបានចូលមកប្រទេសនេះក្រោមទិដ្ឋាការទេសចរណ៍ពិសេសដែលទើបបង្កើតថ្មី នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅតាមកន្លែងនានាក្នុងរាជធានីបាងកក មុនពេលចេញដំណើរទៅគោលដៅរបស់ខ្លួន។

លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ភាគច្រើននៃភ្ញៀវទេសចរមួយក្រុមនេះដែលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃសរុបចំនួន៣០ថ្ងៃ បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើដំណើរកម្សាន្តឆ្នេរសមុទ្រ បន្ទាប់ពីការស្នាក់នៅដាច់ដោយឡែកត្រូវបញ្ចប់។

ប៉ុន្តែដើម្បីឱ្យជាក់ច្បាស់ក្នុងធ្វើដំណើរក្នុងប្រទេស ភ្ញៀវទេសចរទាំងនេះត្រូវតែធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះចំនួនពីរដង។ ពួកគេទាំងអស់ក៏ត្រូវតែដំឡើងកម្មវិធីតាមដាននៅលើស្មាតហ្វូនរបស់ពួកគេផងដែរ។

លោក Yuthasak បាននិយាយថា ក្រុមភ្ញៀវទេសចរទីពីរប្រហែល ១០០នាក់នឹងមកដល់ទីក្រុងបាងកកពីទីក្រុងក្វាងចូវនៅភាគខាងត្បូងប្រទេសចិននៅថ្ងៃចន្ទក្រោយ ហើយភ្ញៀវទេសចរនឹងមកបន្ថែមទៀតពីប្រទេសចិន និងបណ្តាប្រទេសមួយចំនួនពីអឺរ៉ុប។

ប្រទេសថៃបានបិទទ្វារប្រទេសនៅចុងខែមីនាដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ដែលរារាំងជនបរទេសមិនឱ្យចូលប្រទេស៕ ប្រភព ៖ Bangkok Post

adverise with khmeread