វៀតណាមនិងហ្វីលីពីនត្រៀមខ្លួនទទួលព្យុះត្រូពិចឈ្មោះ Saudel

អាជ្ញាធរក្នុងប្រទេសវៀតណាមនិងហ្វីលីពីនបានត្រៀមខ្លួនកាលពីថ្ងៃអង្គារសម្រាប់ព្យុះត្រូពិកមួយ ដែលអាចនឹងនាំទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងប្រទេសទាំងពីរ ខណៈដែលចំនួនអ្នកស្លាប់ក្នុងប្រទេសវៀតណាមដែលរងគ្រោះដោយគ្រោះធម្មជាតិដ៏អាក្រក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បានកើនដល់ ១០៥នាក់ និងរាប់សិបនាក់នៅតែបាត់ខ្លួន។

ក្រុមជួយសង្គ្រោះ និងមន្រ្តីគ្រោះមហន្តរាយកំពុងឈររង់ចាំ និងត្រៀមឧបករណ៍នៅប្រទេសហ្វីលីពីន ដោយរង់ចាំកាលដល់នៅពេលបន្ទាប់នៃព្យុះ Saudel នៅលើកោះដ៏សំខាន់ Luzon។ ភ្លៀងធ្លាក់មធ្យមដំបូងបានបង្កឱ្យមានការបាក់ដីតូចៗមួយចំនួនកាលពីថ្ងៃអង្គារ ដោយបិទផ្លូវជាច្រើន។

ភ្នាក់ងារអាកាសធាតុវៀតណាមរំពឹងព្យុះ Saudel នឹងទៅដល់ភូមិភាគកណ្តាលប្រទេសនៅថ្ងៃសៅរ៍ ដែលនាំមកនូវភ្លៀងធ្លាក់ជោគជាំ អមជាមួយគ្រោះហានិភ័យទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕ ប្រភព ៖ tuoitrenews.vn

adverise with khmeread