បុគ្គលិកធ្វើការវេនយប់គួរពិសាអាហារប្រភេទទាំងនេះទើបជំរុញដល់សុខភាព

យោងតាមអ្នកវិទ្យាសាស្ដ្រ មនុស្សគឺត្រូវតែសកម្មនៅពេលព្រះអាទិត្យរះ និងអសកម្មនៅពេលព្រះអាទិត្យលិច។ នេះមានន័យថា មនុស្សរចនាឡើងដើម្បីធ្វើការអំឡុងពេលមេឃភ្លឺ។ ហើយវាក៏ជាមូលហេតុដែលមនុស្សមួយចំនួនមានបញ្ហាពេលធ្វើការវេនយប់ និងបញ្ហាទាំងនោះរួមមានការរំលាយអាហារ និងបញ្ហាឡើងទម្ងន់។

ប្រសិនបើអ្នកជាអ្នកធ្វើការយប់ បន្ទាប់មកនេះគឺជាអត្ថបទសម្រាប់អ្នក។ ខាងក្រោមនេះ គឺអ្នកនឹងដឹងថាអាហារណាដែលអ្នកត្រូវបរិភោគដើម្បីរក្សាសុខភាព។

* សាច់មាន់ ៖ អ្នកគួរបន្ថែមជាតិប្រូតេអ៊ីនតាមរយៈសាច់មាន់ដើម្បីឱ្យមានកម្លាំងធ្វើការយប់ ជាពិសេសសាច់ទ្រូងមាន់ ដែលមិនមានស្បែក។
* ត្រី ៖ ត្រីគ្រប់ប្រភេទសុទ្ធតែមានខ្លាញ់អូមេហ្គា៣ ដែលល្អសម្រាប់បេះដូង និងខួរក្បាល។
* បឺរសណ្ដែកដី (Peanut Butter) ប្រសិនបើអ្នកមានអារម្មណ៍ឃ្លាននៅពេលយប់ ហើយខ្លាចឡើងទម្ងន់នៅពេលរកអាហារសម្រន់ ពិសាបឺរសណ្ដែកដីគឺល្អសម្រាប់សុខភាពអ្នក។
* យ៉ាអួ ៖ យ៉ាអួល្អសម្រាប់អ្នកធ្វើទាំងយប់ និងថ្ងៃដោយសារវត្តមានប្រូតេអ៊ីន និងកាល់ឡូរីល្អ ដែលជួយដល់ក្រពះ។
* បន្លែ និងផ្លែឈើ ៖ បន្លែនិងផ្លែឈើសម្បូរទៅដោយជាតិសរសៃហ្វាយបឺ វីតាមីន និងជាតិរ៉ែ ដែលល្អដល់សុខភាព។
* ចុងក្រោយ គឺទឹក ដែលអ្នកមិនអាចខ្វះបាន៕

adverise with khmeread