adverise with khmeread 0

ដឹង​ទេ​មូលហេតុ​អ្វី​បានជា​គេ​ដោត​សម​ជ័រ​បែរមុខ​ឡើង​នៅលើ​ជិត​ដំណាំ​?

​     សម្រាប់​មនុស្ស​ភាគច្រើន ការដាំ​ដំណាំ​ក្នុង​សួន​ក្បែរ​ផ្ទះ​អាចជា​វិធី​ព្យាបាល​ស្ត្រេ​ស៍ បំបាត់​ភាព​ឯកោ និង​ជា​ឱកាស​ប្រលែង​លេង​ជាមួយ​ធម្មជាតិ​។ 

​    ​សួន​ក្រោយ​ផ្ទះ​អាច​បន្ថែម​ភាពឆើតឆាយ​និង​ស្រស់បំព្រង​ដល់ផ្ទះ​របស់​អ្នក ខណៈ​លោក​អ្នកនឹង​ទទួលបាន​ផល​វិញ​នូវ​បន្លែ​ផ្លែឈើ​ដ៏​មានឱជារស​តបស្នង​មកវិញ​។ 

​    ​អ្នកខ្លះ​ពុំមាន​ចំណេះដឹង​ខាង​កសិកម្ម​បន្តិច​ទេ ប៉ុន្តែ​ពួកគេ​ចង់​ដាំ​អ្វី​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។ ជួនកាល​ពួកគេ​មិន​ហ៊ាន​សាកល្បង​ដាំ​ទេ ព្រោះ​ខ្លា​ចវា​ងាប់​ទៅវិញ​ខាត​ពេល​ឥតប្រយោជន៍ និង​ណាមួយ​ខ្លាច​សត្វ​ផ្សេងៗ​ចូលមក​ស៊ី​ដំណាំ​។ 

​    ​ប៉ុន្តែ​បន្ទាប់ពី​អាន​អត្ថបទ​នេះហើយ លោកអ្នក​នឹងមិន​ព្រួយបារម្ភ​រឿង​សត្វ​ចូលមក​ស៊ី​ដំណាំ​នោះឡើយ​។ 

​     សូម​មើល​ល្បិច​មួយចំនួន​ដើម្បី​រក្សា​ដំណាំ​ក្នុង​សួន​ឱ្យ​ដុះ​លូតលាស់​ល្អ ដោយ​គ្មាន​អ្នក​ទន្ទ្រាន​ពី​ខាងក្រៅ​៖

​    ​១. ប្រើ​សម​ជ័រ​ដើម្បី​ការពារ​សួន​របស់​អ្នក​
​    ​ដោត​សម​ជ័រ​បែរមុខ​ឡើងលើ​ក្បែរ​ដំណាំ​នឹង​ជួយ​ទប់ស្កាត់​សត្វពាហនៈ​ផ្សេងៗ​មិនឱ្យ​ចូលមក​ស៊ី​ដំណាំ​របស់​លោកអ្នក​នោះឡើយ​។ លោកអ្នក​អាច​សាកល្បង​នៅតាម​វាល​ចម្ការ​ផ្សេងៗ​ក៏បាន​។ 

​    ​២. រក្សា​ដំណាំ​ឱ្យមាន​សំណើម​ដោយ​ប្រើ​ដប​ចាស់ៗ​
​    ​តើ​ត្រូវយក​ដប​ចាស់ៗ​ទៅធ្វើ​អ្វី​ឱ្យមាន​ប្រយោជន៍​? ប្រសិនបើ​លោកអ្នក​បារម្ភ​ថា​ដំណាំ​ពុំ​ទទួលបាន​ទឹក​គ្រប់គ្រាន់ សូម​យក​ទឹក​ចាក់​ចូល​ដប​ឱ្យ​ពេញ រួច​ដាំ​ក្បាល​ដប​ទៅ​ក្បែរ​ដំណាំ​របស់​លោកអ្នក​។ វា​នឹង​ជួយ​បញ្ចូល​ជាតិ​ទឹក​ដល់​ដំណាំ​មិនចេះ​រីងស្ងួត​ទេ​។ 

​    ​៣. ប្រើ​ដប​ទឹកដោះគោ​ស្រោច​ដំណាំ
​    ​លោកអ្នក​អាច​ចោះ​រន្ធ​តូចៗ​លើ​ក្បាល​គម្រប​ដប​ទឹកដោះគោ​ជ័រ ប្រសិនបើ​ពុំមាន​ប្រដាប់​ស្រោច​ដំណាំ​ទេនោះ​។ 

​    ​វិធី​ងាយៗ​ទាំងអស់នេះ​លោកអ្នក​អាច​យកទៅ​អនុវត្តបាន​ដើម្បី​ឱ្យដាំ​ដំណាំ​លូតលាស់​ល្អ​ដោយ​គ្មាន​ការរំខាន​៕ 

adverise with khmeread
ប្រភព៖ Your House and Garden

មតិយោបល់