adverise with khmeread 3b222fc8 b39c 4aa0 b8c2 c14894eb7c12

ទុស្សេ​ខ្សែភ្លើង​ ឆេះ​បន្ទប់​ផ្ទះ​ជាន់​ទី​១​ ទាំងស្រុង​ក្បែរ​ផ្សារ​សំណង់​១២(​មាន​វីដេអូ​)

     ​ភ្នំ​ពេ​ញ ៖ បន្ទប់​ផ្ទះល្វែង​ជាន់​ទី​១​បាន​រង​ការឆាបឆេះ​ទាំងស្រុង​ដោយសា​រទុស្សរ​ខ្សែភ្លើង​កាលពី​វេលា​ម៉ោង​១០​ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៦៥ ក្បែរ​ផ្សារ​សំណង់​១២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ 

     នៅក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គ្កី​ភ័យ​អស់​ចំនួន​៦​គ្រឿង​ដោយ​ទប់ស្កាត់​មិនអោយ​ឆាបឆេះ​រាលដាល​ទ្រង់ទ្រាយ​ធំ​នោះទេ គ្រាន់តែ​ឆេះ​សម្ភា​រៈ​ក្នុង​បន្ទប់​តែប៉ុណ្ណោះ។ ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ឡាំ ម៉ុ​ល ភេទ​ស្រី អាយុ​៥២​ឆ្នាំ ។​

     ប្រភពព័ត៌មាន​បានអោយ​ដឹងថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​ម្ចាស់​បានចេញ​ទៅ​ផ្សារ ដោយ​ទុកអោយ​កូនតូចៗ​នៅចាំ​ផ្ទះ​ជាន់​ខាងក្រោម។ លុះ​ក្រោយមក​ស្រាប់​តែមាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​បន្ទប់​ផ្ទះ​ជាន់​ទី​១​បង្ក​ជា​អគ្គីភ័យ​តែម្តង។ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់បាន​ពី​ទំហំ​ខូចខាត​សរុប​ជា​ទឹកប្រាក់​នៅឡើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់