មនុស្ស៩នាក់ក្នុងគ្រួសារមួយនៅចិនស្លាប់ទាំងអស់ដោយសារទទួលទានមីក្លាសេទុកក្នុងទូទឹកកក១ឆ្នាំ

គ្រួសារមួយដែលមានសមាជិក ៩ នាក់មកពីប្រទេសចិនបានស្លាប់ បន្ទាប់ពីបរិភោគមី ដែលរក្សាទុកក្នុងទូទឹកកកអស់រយៈពេលមួយឆ្នាំ។

មីនោះឈ្មោះថា Suantangzi ដែលជាមុខម្ហូបឆ្ងាញ់របស់ប្រជាជនចិនក្នុងស្រុក ដែលផ្សំឡើងពីពោតមានរសជាតិឈ្ងុយឆ្ងាញ់។

អាជ្ញាធរនិយាយថា ក្នុងករណីនេះ មីបានខូចគុណភាពពីការក្លាសេឱ្យកក ដោយបំពុលគ្រួសារទាំងមូលជាមួយនឹងអាស៊ីត Bongkrek ដែលជាជាតិពុលម្យ៉ាមាននៅក្នុងអាហារ។

គ្រួសារទាំងមូលមកពីទីក្រុង Jixi ខេត្ត Heilongjiang គឺស្លាប់ទាំងអស់ដោយសារតែអាហារពេលព្រឹកមួយចានកាលពីថ្ងៃទី៥ តុលា៕ ប្រភព ៖ news.com.au 

adverise with khmeread