លើងឆេះអតីតក្លឹបកម្សាន្ត 55A ដោយសារឆេះឧបករណ៍ផ្សាកាត់ដែកអាស៊ីទីឡែន

ភ្នំពេញ​ ៖​ មានគ្រោះអគ្គិភ័យមួយកើតឡើងនៅអតីតក្លឹបកម្សាន្ត 55A ស្ថិតនៅតាមបណ្តយផ្លូវលេខ៥៥កែងផ្លូវលេខ២១៤ ក្រុម៣៣ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ វេលាម៉ោង ៥ និង១០នាទីល្ងាច ថៃ្ងពុធ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា​ ម្ចាស់ទីតាំងឈ្មោះ ជីង សុភាព ភេទស្រី អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ  មុខរបរនៅផ្ទះ។​ មូលហេតុ ឆេះឧបករណ៍ផ្សាកាត់ដែកអាស៊ីទីឡែន។ ប្រភេទសំណង់ដែលឆេះសង់ពីថ្មបេតុង ទំហំ ១៤ម៉ែត្រគុណ៣០ម៉ែត្រ។ ឆេះគ្រោងអគារក្លឹបកម្សាន្ត 55A ទំហំ១៤ម៉ែត្រគុណ៣០ម៉ែត្រអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន​៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៦៤ ម៉ែត្រគូប​, រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ២ គ្រឿងប្រើប្រាស់ទឹកអស់ ២ ឡានស្មើនឹង៨ម៉ែត្រគូប, រថយន្តអគ្គិភ័យធនាគារជាតិកម្ពុជា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ ឡាន ស្មើនឹង ៨ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង៦ និង៣០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល៕


 

adverise with khmeread