ជាន់គ្នាស្លាប់រាប់សិបនាក់នៅអាហ្វហ្គានីស្ថាន ខណៈមនុស្សសម្រុកដាក់ពាក្យសុំទិដ្ឋាការ

មន្រ្តីអាហ្វហ្គានីស្ថាននិយាយកាលពីថ្ងៃពុធទី២១តុលាថា យ៉ាងហោចណាស់មានស្ត្រីចំនួន១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការរត់ជាន់គ្នានៅក្នុងពហុកីឡាដ្ឋានមួយនៅប្រទេសអាហ្វហ្គានីស្ថាន កន្លែងដែលប្រជាជនកំពុងដាក់ពាក្យសុំទិដ្ឋាការ។

អ្នកនាំពាក្យក្នុងតំបន់បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីស្នើសុំការអនុញ្ញាតទៅកាន់ប្រទេសប៉ាគីស្ថាន។

ហ្វូងមនុស្សទាំងនេះត្រូវបានគេបញ្ជូនបន្តទៅពហុកីឡដ្ឋានកើតហេតុជំនួសមជ្ឈមណ្ឌលទិដ្ឋាការធម្មតានៅក្នុងទីក្រុងចាឡាឡាបាដ។

ការដាក់ពាក្យសុំទិដ្ឋាការទៅកាន់ប្រទេសប៉ាគីស្ថានទើបតែចាប់ផ្តើមដំណើរការវិញបន្ទាប់ពីការផ្អាករយៈពេល ៧ខែដោយសារវីរុសកូរ៉ូណា។

ជនជាតិអាហ្វហ្គានីស្ថានជាច្រើនធ្វើដំណើរជារៀងរាល់ឆ្នាំទៅកាន់ប្រទេសប៉ាគីស្ថាន ជាប្រទេសជិតខាងដើម្បីទៅសួរសុខទុក្ខសាច់ញាតិ ស្វែងរកការព្យាបាល រកការងារធ្វើ ឬគេចចេញពីអំពើហិង្សាដែលកំពុងកើតមាននៅក្នុងប្រទេសរបស់ពួកគេ៕

adverise with khmeread