ឥណ្ឌាប្រគល់ទាហានឱ្យចិនវិញ ក្រោយច្រឡំដើរហួសខ្សែបន្ទាត់ព្រំដែន

មន្ត្រីយោធាចិនបាននិយាយថា ទាហានចិនម្នាក់ត្រូវបានអាជ្ញាធរឥណ្ឌាប្រគល់ត្រឡប់មកវិញ បន្ទាប់ពីគាត់បានដើរឆ្លងកាត់ព្រំដែនដែលមានជម្លោះនៅក្នុងតំបន់ភ្នំហេមពាន្ត។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃពុធទី២១តុលា។

កងទ័ពរំដោះប្រជាជន (PLA) រូបនេះ ត្រូវបានចាប់ខ្លួននៅភូមិ Demchok នៃតំបន់ជម្លោះ Ladakh។ នេះបើយោងតាមប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃចន្ទ។

កងទ័ពចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរូបនេះបានវង្វេងស្មារតី ហើយត្រូវបានគេផ្តល់ជំនួយវេជ្ជសាស្រ្ត និងអុកស៊ីសែន។

ភាពតានតឹងបានកើនឡើងខ្ពស់រវាងប្រទេសទាំងពីរចាប់តាំងពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅតំបន់ជម្លោះកាលពីខែមិថុនា៕

adverise with khmeread