adverise with khmeread 5508e8e8 bb11 47a9 9a6c 4333e753c6ec

ឃាត់​បុរស​ជនជាតិ​យួន​២​នាក់​បង្ក​របួសស្នាម​ និង​បំផ្លាញ​សម្បត្តិ​អ្នកដទៃ

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន២​នាក់ ជាប់ចោទ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ធាក់​ទ្វារ​ផ្ទះជួល ហើយ​នៅពេល​ម្ចាស់ផ្ទះ​ហាមឃាត់​រករឿង​វាយ​ម្ចាស់ផ្ទះ​ថែមទៀត។​

    អំពើហិង្សា​ខាងលើនេះ​កើតហេតុ​នៅ​ថ្ងែ​ទី៥ ខែមេសា ឆ្នាំ​២០១៦ ម៉ោង​១០យប់​នៅត្រង់ចំណុច​ផ្ទះជួល ដី​ឡូ​លេខ១៥៥ ​ផ្លូវ៣៦៩ ​ក្រុម៨ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ដើមបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ​ចិន ស៊ីម៉ណ្ណ​សាក់ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ១៥៥ ​ផ្លូវ​លេខ៣៦៩ ​ក្រុមទី៨ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនសង្ស័យ២ នាក់​គឺ​៖ ទី១-​ឈ្មោះ​ ង្វៀង យាំង​ស៊ីន ភេទ ប្រុស អាយុ១៨ ឆ្នាំ​ជន ជាតិ​យួន មុខរបរ​ជាងឈើ ស្នាក់នៅ​ផ្ទះជួល ដី​ឡូ​លេខ​១៥៥ ផ្លូវ៣៦៩ ភូមិ​ដើម​ចាន់ សង្កត់ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ និង​ ទី​២-​ឈ្មោះ វឿ​ង យាំង​ហាយ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិ​យួន​មុខរបរ​ជាងសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ២​។​

   ​​ ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ថ្ងែ​ខែ​ឆ្នាំ​នឹង​ចំណុច​ខាងលើ ជនសង្ស័យ​ទាំង​២ បាននាំគ្នា​ទៅ​ផឹកស្រា​នៅ​បេនឡាន មុខ​ផ្សារ​ច្បារ​អ​ពៅ។ ក្រោយពី​ផឹកស្រា​ជនសង្ស័យ​ឈ្មោះ ង្វៀង យាំង​ស៊ីន បបួល​ជនសង្ស័យ​ឈ្មោះ វឿ​ង យាំង​ហាយ ទៅយក​ខោអាវ​ទុក​នៅ​ផ្ទះជួល​ចំណុចកើតហេតុ​ខាងលើ។​

     ពេលទៅដល់​អត់​ជួប​ម្ចាស់ផ្ទះ ក៍​ធ្វើ​សកម្មភាព​ព្រម​គ្នា​ដោយ​យក​ដុំថ្ម​វាយ​សោ​នឹង​ធាក់​​ទំ​លុះ​ទ្វារ​ជាមួយគ្នា​នោះ​ម្ចាស់ផ្ទះ​ទៅ​ហាមឃាត់​។ ប៉ុន្តែ​មិន​ស្តាប់​ជនសង្ស័យ​ទាំង​2​នាក់ វាយ​ម្ចាស់ផ្ទះ​(​ពីរ​នាក់​វាយ​ម្នាក់​) មាន​របួសស្នាម ឆូត​ក​ខាងស្តាំ ដាច់​ចំ​ស្មា​ខាងឆ្វេង និង​ស្នាម​ដាច់​ឆូត​នៅ​ខ្នង។​

    ក្រោយ​កើតហេតុ ជនរងគ្រោះ​រួមជាមួយ​ប្រជាពលរដ្ឋ​នាំ​ជនសង្ស័យ​ទាំងពីរ ប្រគល់​ឲ្យ​​ប៉ូលិស​ប៉ុស្តិ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់